• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្នាំ ២០២២៖ អនុវត្តន៍ "ហិរញ្ញវត្ថុ​ប្រកបដោយនិរន្តរភាព" និង "ការធ្វើឌីជីថលខឿនសេដ្ឋកិច្ច"

គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ta Anh Tuan បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
  គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ta Anh Tuan បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ (រូបថត៖ VNA)  

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ តុលា នៅទីក្រុងបាងកក ប្រទេសថៃ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដែលជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០២២។ កិច្ចប្រជុំនេះទាក់ទាញបានការចូលរួមរបស់ប្រតិភូជាង ២០០ នាក់ មកពីខឿនសេដ្ឋកិច្ចជាសមាជិក APEC ចំនួន ២១ និងតំណាងអន្តរជាតិនានា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ta Anh Tuan បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ដោយប្រធានបទ "ជំរុញឌីជីថល សម្រេចឲ្យបានគោលដៅប្រកបដោយនិរន្តរភាព" អង្គប្រជុំបានធ្វើការពិភាក្សាអំពីយថាទស្សន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចែករំលែកទស្សនៈអំពីរាល់សកម្មភាពគោលនយោបាយសហប្រតិបត្តិការ ដើម្បីសម្រេចឲ្យបានចក្ខុវិស័យ Putrajaya ឆ្នាំ ២០៤០ រួមទាំងការអនុម័តលើផែនការសកម្មភាព Aotearoa ដើម្បីអភិវឌ្ឍន៍សហគមន៍អាស៊ីប៉ាស៊ីហ្វិក បើកចំហ ស្វាហាប់ រឹងមាំ និងសន្តិភាពដល់ឆ្នាំ២០៤០ ដើម្បីវិបុលភាពរបស់ប្រជាជនគ្រប់រូប និងជំនាន់អនាគត់។

អង្គប្រជុំបានអះអាងសារជាថ្មីម្ដងទៀតអំពីតួនាទីវិជ្ជមាននៃគោលនយោបាយកំណែទម្រង់ម៉ាក្រូសេដ្ឋកិច្ច  សំដៅបង្កើតបុព្វបទសម្រាប់កំណើនយ៉ាងខ្លាំងក្លាតុល្យភាព នវានុវត្តភាព និងចីរភាព បម្រើគោលដៅលើកកម្ពស់ជីវភាពរស់នៅក្នុងតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top