• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា និងសមុទ្រខាងកើត

អគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី លោក Datuk Seri Amran Mohamed Zin បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយដោយបណ្តាប្រទេសសមាជិកអាស៊ាន ទន្ទឹមជាមួយនឹងបញ្ហាផ្សេងទៀតដូចជា បទល្មើសឆ្លងដែន ការបោកប្រាស់ការងារតាមអ៊ីនធឺណិត ឬការក្លែងបន្លំជាទូទៅ។
សន្និសីទសារព័ត៌មាននៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ មុនកិច្ចប្រជុំពេញអង្គនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នៅថ្ងៃទី ១៨ ដល់ ១៩ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ Ngoc Diep/VOV-Bangkok

AMM Retreat - កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែមករា នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទៅ ១៧ មករា អគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី លោក Datuk Seri Amran Mohamed Zin បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយដោយបណ្តាប្រទេសសមាជិកអាស៊ាន ទន្ទឹមជាមួយនឹងបញ្ហាផ្សេងទៀតដូចជា បទល្មើសឆ្លងដែន ការបោកប្រាស់ការងារតាមអ៊ីនធឺណិត ឬការក្លែងបន្លំជាទូទៅ។

បញ្ហាប្រឈមទាំងនេះបានក្លាយជាក្តីកង្វល់ធំមិនត្រឹមតែសម្រាប់សមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសផ្សេងទៀតដែលនៅក្រៅអាស៊ានផងដែរ។        ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ីបានអះអាងថា ការរក្សាសន្តិភាពនៅសមុទ្រខាងកើតមិនត្រឹមតែរួមចំណែកធានាសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់វិបុលភាពរួមទៀតផង។       

AMM Retreat មានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ានទាំង១០។ រដ្ឋមន្ត្រីក្រសួងការបរទេសទីម័រឡេស្តេ បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top