• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP អាស៊ាន


 គណៈដឹកនាំកិច្ចប្រជុំ 
 

នៅក្នុងកិច្ចប្រជុំនេះប្រតិភូបានឯកភាពលើទស្សនៈរួមរបស់បណ្តាប្រទេសអាស៊ាន ស្តីពីកិច្ចព្រមព្រៀង RCEP ជាមួយ​ប្រទេស​ដៃគូ ដោយឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០២០។
 
បន្តសកម្មភាព​នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី ២៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលប្រារព្ធ​ធ្វើ​ឡើងនៅទីក្រុង Da Nang (វៀតណាម) នាព្រឹកថ្ងៃទី ៩ ខែមិនា ប្រតិភូ​បាន​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់អាស៊ាន។ នៅក្នុង​កិច្ចប្រជុំ​នេះប្រតិភូបានឯកភាព លើទស្សនៈរួមរបស់បណ្តាប្រទេសអាស៊ាន ស្តីពីកិច្ចព្រមព្រៀង RCEP ជាមួយ​ប្រទេស​ដៃគូ ដោយឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០២០។
 
បញ្ហាមួយដែល​ត្រូវបានអង្គប្រជុំផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នោះគឺជាការនាំឥណ្ឌា - ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសទាំង ១៦ ដែលចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អោយត្រឡប់រកតុចរចាវិញ បន្ទាប់ពីប្រទេសនេះបានដកខ្លួនចេញពីកិច្ចព្រមព្រៀង RCEP កាលពី​ចុង​ឆ្នាំមុន។ ប្រសិនបើប្រទេសទាំង ១៦ ដែលចូលរួមយ៉ាង​ពេញលេញ​ក្នុងការ​ចុះហត្ថ​លេខាលើភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយក្នុងតំបន់​ នឹងនាំមកនូវផល​ប្រយោជន៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដល់​សមាជិក​ទាំងអស់​ផង​ដែរ។
 
សូមគូសបញ្ជាក់​ថា ត្រូវបានចាប់ផ្តើមដំណើរការពីខែវិច្ឆិកាឆ្នាំ ២០១២ កន្លងមក កិច្ចព្រមព្រៀង RCEP មាន​គោល​បំណង​ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសចំនួន ៦​ ដែល​អាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​ ឥណ្ឌានិងនូវែលសេឡង់។ នេះគឺជាកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្រង់​ទ្រាយ​ធំមួយ​របស់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ នៅពេលដែលបានចុះហត្ថលេខានោះ RCEP នឹងបង្កើតប្លុកពាណិជ្ជកម្មដែលមានស្រូបយក ១/៣ នៃផលិតផល​ក្នុងស្រុកសរុបរបស់​ពិភពលោក៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top