• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំគណៈកម្មការដឹកនាំមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លើកទី ១៣ ឯកភាពគ្នាលើគំនិតផ្តួចផ្តើមរបស់វៀតណាម


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ (រូបថត៖ TTXVN)
 

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២០ កិច្ចប្រជុំនៃគណៈកម្មការដឹកនាំនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លើកទី ១៣ ត្រូវបានធ្វើឡើងតាមប្រព័ន្ធ   វីដេអូនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ។
 
សមាជិកទាំងឡាយបានពិភាក្សានិងបោះឆ្នោតជ្រើសតាំងនាយកប្រតិបត្តិថ្មីនៃលេខាធិការដ្ឋានអចិន្រ្តៃយ៍ ARMAC សម្រាប់អាណត្តិ ២០២១-២០២៣ ព្រមទាំងបានពិភាក្សានិងឯកភាពគ្នាក្នុងការបង្កើតក្រុមមិត្តភ័ក្តិរបស់ FOA ផងដែរ។ ដោយមានសំឡេងគាំទ្រ ១០/១០ សំឡេង លោក ព្រំ សួនប្រសិទ្ធ សញ្ជាតិកម្ពុជាដែលធ្លាប់ធ្វើជានាយកប្រតិបត្តិបណ្តោះអាសន្ននៃ ARMAC ចាប់តាំងពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០១៨ ត្រូវបានជ្រើសតាំងធ្វើជានាយកប្រតិបត្តិថ្មីរបស់ ARMAC សម្រាប់អាណត្តិ ២០២០-២០២៣ ។ គួរបញ្ជា្កក់ថា FOA គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់ប្រទេសវៀតណាម ដែលត្រូវបាន ARMAC អបអរសារទរ និងឯកភាពជាឯកច្ឆន្ទក្នុងការអនុវត្ត ដើម្បីប្រមូលផ្តុំការគាំទ្រយ៉ាងទូលំទូលាយពីដៃគូរបស់ ARMAC រួមមានប្រទេសដៃគូរបស់អាស៊ាននិងវិស័យឯកជនផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top