• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន៖ បង្កើនការតភ្ជាប់និងបង្កើតបរិយាកាសងាយស្រួលសម្រាប់សមហរណកម្មពាណិជ្ជកម្ម

តំណាងសហគ្រាសជិត ១០០០ នាក់ មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសជាដៃគូដទៃទៀត បានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន (ABIS) ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១២និង១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

នាយករដ្ឋមន្ត្រីសិង្ហបុរីអញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ (រូបថតៈ TTXVN)

ក្រោមប្រធានបទ “ការស្ថាបនាថ្ងៃស្អែក ការតភ្ជាប់គ្នានៅថ្ងៃនេះ”  ABIS 2018 បាន ផ្តោតការពិភាក្សាយ៉ាង​យក​ចិត្តទុកដាក់ លើគំនិតផ្តួចផ្តើមសំខាន់ៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្មអាស៊ាន ក្នុងនោះ រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការ ដើម្បីភ្ជាប់ទីក្រុងឆ្លាតក្នុងតំបន់ការសន្ទនាជាមួយអ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការជម្រុញឲ្យផ្សព្វផ្សាយរាល់គោលនយោបាយតភ្ជាប់ធុរកិច្ច ក៏ដូចជារាល់គំនិតផ្តួចផ្តើមដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាស៊ានចូលរួមការអភិវឌ្ឍនិងសមាហរណកម្ម។

អញ្ជើញដឹកនាំសហគ្រាសវៀតណាមចំនួន៨០អង្គភាពចូលរួមក្នុងកិច្ចប្រជុំនេះ លោក Doan Duy Khuong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឱ្យដឹងថា៖ វៀតណាមមានគំនិតផ្តួចផ្តើមនិងសំណើជាច្រើន ដើម្បីដាក់ជូនថ្នាក់នាំអាស៊ាន ដែលអាចជួយសម្រួលដល់សហគមន៍សហគ្រាស ពិសេសសហគ្រាស​ធុន​តូចនិងមធ្យម។ លើសពីនេះទៀត VCCI ក៏បានជ្រើសរើសសហគ្រាសឈានមុខរបស់វៀតណាម ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន សំដៅរួមជាមួយប្រទេសជាសមាជិកក្នុងការអនុវត្តគំនិតផ្តួចផ្តើម ដើម្បី​ជួយសហគ្រាសធុនតូចនិងមធ្យមក្នុងការស្វែងរកទីផ្សារ  ឧបករណ៍ហិរញ្ញវត្ថុនិងផ្តល់ប្រឹក្សាយោបល់ដើម្បី​ឱ្យ​សហគ្រាសទាំងនេះអាចធ្វើសមាហរណកម្មបានល្អប្រសើរជាង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top