• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នឹងត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតីនៅពិធីបើកកិច្ចប្រជុំពេញអង្គ និងសម័យប្រជុំពិសេស ផ្សេងៗទៀតអំពីការផ្ដល់សិទ្ធិអំណាចរបស់នារីក្នុងសម័យឌីជីថល កិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានជាមួយមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន (ASEAN-BAC)។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA ៤១ នឹងអញ្ជើញថ្លែងនៅសម័យប្រជុំពិសេសអំពីការផ្ដល់សិទ្ធិ អំណាចសម្រាប់នារីក្នុងសម័យឌីជីថល ហើយរួមជាមួយអនុប្រធានប្រចាំ ការនៃរដ្ឋសភាលោកស្រី Tong Thi Phong ប្រធានគណៈប្រតិភូវៀតណាម នៅ AIPA ចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានជាមួយ AIPA។

មុននោះ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មិថុនា នឹងប្រព្រឹត្តទៅនូវកិច្ចប្រជុំ ត្រៀមនានាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top