• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល G7 ផ្លាស់ប្តូរទៅជាទម្រង់ធ្វើការតាមអ៊ីនធឺណិត

នាថ្ងៃទី ១៩ ខែមីនា លេខាធិការរងផ្នែកសារព័ត៌មានសេតវិមាន លោក  Judd Deere បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល G7 នឹងត្រូវបានរៀបចំឡើងក្នុងទម្រង់នៃកិច្ចប្រជុំតាមអ៊ិនធឺរណែត ដោយសារតែការព្រួយបារម្ភអំពីជំងឺរាតត្បាត Covid19 ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីឱ្យប្រទេសនីមួយៗផ្តោតការយកចិត្តទុកដាក់រាល់ធនធានរបស់ខ្លួនដើម្បីទប់ស្កាត់បញ្ហាប្រឈមអំពីសុខភាពនិងសេដ្ឋកិច្ចដែលបណ្តាលដោយជំងឺរាតត្បាត Covid19  ហើយក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក Larry Kudlow ដែលជាមន្ត្រីទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូល G7 បានជូនដំណឹងដល់សហការីដែលទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នេះថា កិច្ចប្រជុំកំពូល G7 នឹងត្រូវបានធ្វើឡើងតាមបណ្តាញអ៊ីនធឺណិតផងដែរ។

លើសពីនេះទៅទៀត សេតវិមានក៏បានជូនដំណឹងទៀតថា ប្រធានាធិបតីអាមេរិកលោក  D.Trump នឹងជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកក្រុម G7 ដទៃទៀត តាមរយៈកិច្ចប្រជុំទូរទស្សន៍ផ្សាយផ្ទាល់តាមបណ្តាញ អ៊ិនធឺណិតនៅខែមេសានិងខែឧសភាខាងមុខនេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top