ឆ្នាំ២០២៥ គឺជាឆ្នាំដែលទទួលបានជោគជ័យបំផុតសម្រាប់វិស័យការទូតចាប់តាំងពីដើមទសវត្សរ៍
ឆ្នាំ២០២០ ខណៈដែលវៀតណាមបានពង្រីកទំនាក់ទំនងអន្តរជាតិ
និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយជាច្រើន
ដែលរួមចំណែកដល់ការពង្រឹងឋានៈរបស់ប្រទេស។
ចំណុចលេចធ្លោ
នៅឆ្នាំ
២០២៥ ចំនួនសកម្មភាពកម្រិតខ្ពស់ ដំណើរទស្សនកិច្ច ការសន្ទនា
និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំវៀតណាម និងដៃគូអន្តរជាតិបានកើនឡើងគួរឱ្យកត់សម្គាល់
ដែលលើសពីតួលេខនៃឆ្នាំមុន ដែលបង្កើតការតភ្ជាប់យុទ្ធសាស្ត្រប្រកបដោយចីរភាពជាង។
វៀតណាមបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយដៃគូសំខាន់ៗ
ជាច្រើន ដែលនាំឱ្យចំនួនសរុបនៃក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយ
និងភាពជាដៃគូយុទ្ធសាស្ត្រដល់ ៤២ ក្នុងនោះ
រួមបញ្ចូលទាំងការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយចក្រ
ភពអង់គ្លេស គូសសញ្ញាសម្គាល់ការបង្កើតក្របខ័ណ្ឌនេះរបស់វៀតណាមជាមួយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្វីដែលសំខាន់នោះគឺ វិសាលភាពការទូតរបស់វៀតណាមនៅឆ្នាំ ២០២៥
បានគ្របដណ្តប់គ្រប់តំបន់ទាំងអស់នៃពិភពលោក។
ចំណុចលេចធ្លោបំផុតនោះគឺថា
ជាលើកដំបូង វៀតណាមបានធ្វើជាប្រធាន និងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
(អនុសញ្ញាហាណូយ)
ជាព្រឹត្តិការណ៍សកលមួយដែលបញ្ជាក់ពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិលើតួនាទីសម្របសម្រួលរបស់វៀតណាមក្នុងបញ្ហាសន្តិសុខតាមអ៊ីនធឺណិត។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក លោក ដាំង ហ័ង យ៉ាង បានបញ្ជាក់ថា៖ “ការរៀបចំពិធីចុះហត្ថលេខា
និងអនុវត្តអនុសញ្ញានេះគឺជាឱកាសមួយសម្រាប់យើងក្នុងការបើកផ្លូវសហប្រតិបត្តិការថ្មីៗ
មិនត្រឹមតែក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែនប៉ុណ្ណោះទេ
ប៉ុន្តែ ថែមទាំងក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យជាច្រើនទៀតផង ដែរ។ ឋានៈ
និងតួនាទីអន្តរជាតិរបស់វៀតណាមមិនត្រឹមតែត្រូវបានវាយតម្លៃតាមរយៈព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងតាមរយៈដំណើរការមួយផងដែរ។ យើងត្រូវតែចូលរួមចំណែកយ៉ាងសកម្ម
និងប្រកបដោយប្រសិទ្ធភាពជាមួយនឹងបាវចនាគោលនយោបាយការបរទេស
គឺការធ្វើជាសមាជិកសកម្មនៃសហគមន៍អន្តរជាតិ ដោយចូលរួមចំណែកដល់រាល់បញ្ហាសកល”។
ដំណើរការដ៏សកម្ម
វិជ្ជមាន និងមានទំនួលខុសត្រូវនេះ
ក៏បាននាំឱ្យវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសឡើងវិញជាសមាជិកគណៈកម្មា
ធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៦- ២០២៨
ជាមួយចំនួនសំឡេងឆ្នោតច្រើនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នេះក៏ជាលើកទីបីហើយដែលវៀតណាមកាន់តំណែងនេះ
ដែលបញ្ជាក់ពីតួនាទីឈានមុខគេរបស់វៀតណាមក្នុងដំណើរការលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងបរិបទនៃការប្រកួតប្រជែងសកល
និងការកើនឡើងនៃការការពារពាណិជ្ជកម្ម ការទូតសេដ្ឋកិច្ចរួមចំណែកដោយផ្ទាល់ដល់កំណើន GDP របស់ប្រទេស។
កិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗរាប់រយក្នុងវិស័យផ្សេងៗត្រូវបានចុះហត្ថលេខា។
ចំណូលពីការនាំចេញបានកើនឡើងដល់ជាង ៩២០ ពាន់លានដុល្លារអាមេរិក
ដែលធ្វើឱ្យវៀតណាមក្លាយជាមហាអំណាចពាណិជ្ជកម្មកំពូលទាំង ១៥ របស់ពិភពលោក។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានទាក់ទាញគម្រោងជិត ២២%
ច្រើនជាងឆ្នាំមុន ដោយផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍
បញ្ញាសិប្បនិម្មិត ថាម ពល។ល។ - វិស័យដែលវៀតណាមបានកំណត់ថា ជាការទម្លាយយុទ្ធសាស្ត្រក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។
ក្នុងវិស័យការទូតវប្បធម៌
ពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយ
គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលជួយវៀតណាមបញ្ជាក់ពីជំហររបស់ខ្លួន
និងប្រើប្រាស់អំណាចទន់របស់ខ្លួន។ ព្រឹត្តិការណ៍នេះបានលើសពីក្របខ័ណ្ឌនៃសកម្មភាពផ្លាស់ប្តូរវប្បធម៌
និងសិល្បៈធម្មតា ដោយក្លាយជាការអបអរសាទរសាមគ្គីភាព
និងការគោរពវប្បធម៌ដើម្បីសន្តិភាព។
បើកចេញជំហរយុទ្ធសាស្ត្រថ្មី
សមិទ្ធផលនៃកិច្ចការបរទេសក្នុងឆ្នាំ
២០២៥
បានបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្ររឹងមាំសម្រាប់ប្រទេសវៀតណាមដើម្បីចូលដល់ឆ្នាំ ២០២៦
ជាមួយ នឹងផ្នត់គំនិតថ្មី និងជំហរខ្ពស់ជាងនៅលើឆាកអន្តរជាតិ។
អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហ្វាម ក្វាង វិញ បានឲ្យដឹងថា៖ “កិច្ចការបរទេសមានសារៈសំខាន់ណាស់។
យើងកំពុងចូលដល់យុគសម័យថ្មីមួយជាមួយនឹងផ្នត់គំនិត និងជំហរថ្មី
ហើយយើងមានសមត្ថភាពបង្កើតប្រកបដោយភាពសកម្ម។ ទីមួយ ដើម្បីបង្កើតជំហរសម្រាប់ប្រទេស។
ទីពីរ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រទេស។ ទីបី
ស្វែងរកឱកាសថ្មីៗប្រកបដោយភាពសកម្មដើម្បីចូលរួម
ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់។
ហើយជំហានសកម្មទីបួនគឺការចូលរួមរបស់យើងក្នុងការបង្កើត និងកសាងច្បាប់អន្តរជាតិ
ស្របតាមច្បាប់វៀត ណាម និងផលប្រយោជន៍រួម”។
ការពង្រឹងទំនុកចិត្តនយោបាយជាមួយដៃគូសំខាន់ៗ
ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
និងតួនាទីកាន់តែលេចធ្លោនៅក្នុងយន្តការពហុភាគី
បានផ្តល់ឱ្យវៀតណាមនូវឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ
និងចាប់យកឱកាសអភិវឌ្ឍន៍ក្នុងអំឡុងពេលដ៏ឆាប់រហ័ស និងលេចធ្លោរបស់ប្រទេស
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ
ជីញបានសង្កត់ធ្ងន់លើតម្រូវការថ្មីៗសម្រាប់វិស័យកិច្ចការបរទេស៖
“យើងត្រូវតែធ្វើឱ្យកាន់តែប្រសើរឡើងក្នុងតួនាទីនៃការតភ្ជាប់៖
ពង្រឹងទំនាក់ទំនងការបរទេសទ្វេភាគី ដើម្បីភ្ជាប់ទំនាក់ទំនងក្នុងស្រុក និងអន្តរជាតិ;
ភ្ជាប់សេដ្ឋកិច្ច; ភ្ជាប់វប្បធម៌; ភ្ជាប់ទិដ្ឋភាពឌីជីថល និងបច្ចេកវិទ្យា; ភ្ជាប់ប្រជាជន។
ធ្វើឲ្យបានកាន់តែប្រសើរឡើងនៅក្នុងបេសកកម្មអន្តរជាតិរបស់ខ្លួន; ពង្រីកឲ្យបានល្អនូវតួនាទី ឋានៈរបស់ប្រទេសជាតិ ក្នុងការចូលរួមយ៉ាងសកម្ម
ក្នុងការបង្កើតនិងកែទម្រង់អភិបាលកិច្ចសកល ជាពិសេសនៅក្នុងវេទិកា
និងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ”។
ឆ្នាំ
២០២៦ នឹងជារយៈពេលនៃការផ្លាស់ប្តូរសមិទ្ធផលក្នុងទំនាក់ទំនងកិច្ចការបរទេសក្នុងឆ្នាំ
២០២៥ ទៅជាសន្ទុះជាក់ស្តែង ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ
ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ
នឹងនាំមកនូវយុគសម័យថ្មីនៃការអភិវឌ្ឍជាមួយនឹងកម្លាំងផ្ទៃក្នុងដ៏រឹងមាំ
និងផ្នត់គំនិតដ៏ជឿជាក់សម្រាប់ការធ្វើសមាហរណកម្មទៅក្នុងពិភពលោកដែលមានទិដ្ឋភាពចម្រុះ។
ឆ្នាំ២០២៦
នឹងក្លាយជារយៈពេលនៃការផ្លាស់ប្តូរសមិទ្ធផលការទូតនៃឆ្នាំ ២០២៥ ទៅជាសន្ទុះជាក់ស្តែង
ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ
នឹងបើកចេញយុគសម័យថ្មីនៃការអភិវឌ្ឍ ជាមួយនឹងកម្លាំងផ្ទៃក្នុងដ៏រឹងមាំ
និងផ្នត់គំនិតដ៏ជឿជាក់សម្រាប់ការធ្វើសមាហរណកម្មចូលទៅក្នុងពិភពលោកពហុវិមាត្រ៕






