• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតសិង្ហបុរី: វៀតណាមជាគំរូជោគជ័យមួយនៃការផ្លាស់ប្តូរនិងអភិវឌ្ឍន៍

 នាថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩ កាសែត Business Times របស់​សិង្ហ​បុរី​បាន​ចុះ​ផ្សាយ​នូវអត្ថ​បទ​មួយ​មាន​ចំណង​ជើង​ថា ​“វៀតណាមជាគំរូជោគជ័យមួយ​នៃការផ្លាស់ប្តូរនិងអភិវឌ្ឍន៍” ដែលបានវិភាគលើកិច្ចការ ​ត្រូវអនុវត្តន៍​ដើម្បី​ យក​ឈ្នះលើវិស័យ​បច្ចេកវិទ្យា។​ 
 
យោងតា​មអត្ថបទនេះ រដ្ឋាភិបាលវៀតណាមបានទទួលស្គាល់​នូវសក្តានុពល​និង​អត្ថ​ប្រយោជ​ន៍​នៃការ​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ ហើយបច្ចុប្បន្ននេះ កំពុងដើរឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកទេសឌីជីថលនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត​ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ត្រូវបានបង្កើតឡើងនៅកន្លែងជាច្រើន ដូចជាទី​ក្រុង​ហាណូយ​និង​ទីក្រុងហូជីមិញ ខណៈពេលដែល អត្ថប្រយោជន៍នៃការបង្រៀន​បច្ចេកវិទ្យា​ព័ត៌មាន​តាម​សាលា​រៀន​ទទួល​បាន​លទ្ធផលវិជ្ជមាន​ជាជំហាន​ដំបូង។
 
អត្ថបទ​នេះបានលើកឡើងថា សម្ព័ន្ធក្រុមហ៊ុនជាច្រើននឹង​ផ្ទេរខ្សែ​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​ទៅកាន់​វៀត​ណាមនិង​វិនិយោគរយៈពេលវែង ដោយ​ឃើញថា វៀតណាមមានសក្តានុពលអំពីបុគ្គលិកមា​នបច្ចេកវិទ្យាខ្ពស់​​។ ហើយ​វិនិយោគិន ជាច្រើនក៏បានផ្តោតលើការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្ម ជាពិសេសនៅ​ក្នុង​វិស័យ​សេវាអ៊ីន​ធឺណិតនិង​បច្ចេកវិទ្យាហិរញ្ញវ​ត្ថុ (Fintech) ដែលមាន​សក្តានុពលដ៏​ធំធេង​សម្រាប់​ខឿន​សេដ្ឋកិច្ច​វៀត​ណាម​អភិវឌ្ឍន៍​យ៉ាងឆាប់​រហ័ស៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top