• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតរុស្ស៊ី៖ រដ្ឋាភិបាលវៀតណាមអនុវត្តវិធានការណ៍ប្រយុទ្ធប្រឆាំងនឹង COVID-19 យ៉ាងឆាប់រហ័សនិងម៉ត់ចត់

វៀតណាម -“គំរូ” នៃការអនុវត្តវិធីទប់ស្កាត់ជំងឺរាតត្បាត COVID-19 ក្នុងល័ក្ខខ័ណ្ឌមានកំណត់ ខណៈពេលដែល ប្រ​ជាជន​ ១ម៉ឺននាក់ មានតែវេជ្ជបណ្ឌិត ៨នាក់ប៉ុណ្ណោះ។  
 
នេះគឺជា​ខ្លឹមសារនៃអត្ថបទសរសេរ ដែលបានចុះផ្សាយនៅលើគេហទំព័រ zen.yandex.ru របស់ រុស្ស៊ី ដែល​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។
 
យោងតាមអត្ថបទពោលខាងលើ វៀតណាមបាន​គ្រប់គ្រងយ៉ាងល្អនូវការឆ្លងរាល​ដាលនៃ COVID-19។ ជាក់​ស្តែង​គឺចុង​ខែមិនា​ បានរកឃើញករណីឆ្លងជាង ២០០ ប៉ុណ្ណោះ  ហើយគ្មានអ្នកស្លាប់ដោយ​សារការ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​របស់រដ្ឋាភិបាល​ចំពោះជំងឺរាតត្បាត។

អត្ថបទ​នេះក៏បានគូសបញ្ជាក់ពីវិធានការដែលរដ្ឋាភិបាលវៀតណាមបានអនុវត្តយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់ នោះគឺការ​បិទសាលារៀនទាំងអស់; ផ្អាកជើងហោះហើរទាំងអស់; ដាក់ឲ្យ​នៅដាច់​ដោយ​ឡែក​ដោយ​បង្ខំ​ក្នុង​រយៈ​ពេល​ ១៤ ថ្ងៃសម្រាប់អ្នកមកពីបរទេស; ដាក់ឲ្យនៅដាច់ដោយឡែកអ្នកឆ្លង និងតាមដានគ្រប់ករណី​ដែលមាន​ការប៉ះ​ពាល់​ជាមួយអ្នកមានជម្ងឺ ជាដើម។​
 
អ្នកនិពន្ធអត្ថបទបានវាយតម្លៃថា វៀត​ណាម​បានក្លាយជា “ គំរូ” សម្រាប់ប្រទេសជាច្រើនទៀត អំពីវិធា​នការ បង្ការ​និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត ជាមួយនឹងការ​ចំណាយ​សមរម្យ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top