ថ្លែងមតិក្នុងពិធីនេះ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ឧបនាយករដ្ឋមន្ត្រី Tran Luu
Quang បានសង្កត់ធ្ងន់ថា
បញ្ញាសិប្បនិមិត្តបានក្លាយទៅជាបច្ចេកវិទ្យាសំខាន់មួយនៃបដិវត្តន៍ឧស្សាហកម្មទី៤
ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរពិភពលោក និងជីវភាពរបស់មនុស្សជាតិ៖ “ដោយយល់ដឹងពីសារៈសំខាន់នៃបញ្ញាសិប្បនិមិត្ត
នាពេលកន្លងទៅ បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់និងបានដាក់ចេញគោលការណ៍ណែនាំ
គោលនយោបាយនិងទិសដៅជាក់លាក់ជាច្រើន ដើម្បីជំរុញសកម្មភាពស្រាវជ្រាវ អភិវឌ្ឍន៍
និងអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ នាយករដ្ឋមន្ត្រីក៏បានចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ
ការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិមិត្ត រហូតដល់ឆ្នាំ ២០៣០ ដោយមានគោលដៅធ្វើឱ្យ AI ក្លាយជាវិស័យបច្ចេកវិទ្យាសំខាន់នៅវៀតណាម។
យុទ្ធសាស្ត្របានដាក់ចេញគោលដៅរហូតដល់ឆ្នាំ២០៣០
វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ អភិវឌ្ឍដំណោះស្រាយនិងកម្មវិធី AI ក្នុងតំបន់អាស៊ាន”។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ
បានប្រព្រឹត្តិទៅពិធីប្រគល់រង្វាន់ផលិតផលអនុវត្តន័បញ្ញាសិប្បនិមិត្តវៀតណាមឆ្នាំ
២០២៤។
នេះជាពានរង្វាន់ដែលលើកតម្កើងផលិតផល/ដំណោះស្រាយ/វេទិកាអនុវត្តន៍សិប្បនិម្មិតឆ្នើម
ដែលនាំមកនូវការរួមចំណែកជាច្រើនដល់សង្គម៕







