• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការលើកលែងទោសគឺជាគោលនយោបាយសន្តោសប្រណីទោស និងមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម

នាថ្ងៃទី ៨ សីហា អនុរដ្ឋមន្ត្រីការបរទេសលោក Dang Hoang Giang សមាជិកក្រុមប្រឹក្សាពិគ្រោះលើកលែងទោសឆ្នាំ ២០២៥ (ដំណាក់កាលទី ២) បានដឹកនាំគណៈប្រតិភូអន្តរផ្នែកទៅពិនិត្យការងារលើកលែងទោសនៅពន្ធនាគារ Thanh Xuan នៃទីក្រុងហាណូយ។
ការលើកលែងទោសគឺជាគោលនយោបាយសន្តោសប្រណីទោស និងមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម

លោកអនុរដ្ឋមន្ត្រីបានអះអាងថា លក្ខណៈមនុស្សធម៌ មនុស្សសាស្ត្រនៃការងារលើកលែងទោសមិនត្រឹមតែបង្ហាញតាមរយៈអ្នកទោសដែលបានដោះលែងពីពន្ធនាគារមុនកាលបរិច្ឆែតប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីដំណើរការអនុវត្ត និងការរៀបចំទាំងមូលសម្រាប់ការងារលើកលែងទោស ក្នុងនោះតួនាទីរបស់ពន្ធនាគាររួមទាំងពន្ធនាគារ Thanh Xuan មានសារៈសំខាន់ខ្លាំងណាស់។ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យពន្ធនាគារ Thanh Xuan បន្តខិតខំប្រឹងប្រែង សម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយសមកាលកម្ម ជាមួយស្ថាប័នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពិគ្រោះលើកលែងទោស ក្រសួងការបរទេស និងក្រសួងស្ថាប័នពាក់ព័ន្ធ និងជាពិសេសនៅតាមមូលដ្ឋាន ដើម្បីអនុវត្តការងារលើកលែងទោសនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅទីក្រុងញូវយ៉ក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៨១ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA 81) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ។​

Top