• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការរកឃើញថ្មីជាច្រើនអំពី Son Doong ដែលជារូងភ្នំធំបំផុតលើពិភពលោក

 លទ្ធផលពិនិត្យមើលនេះបានបើកចេញការរក ឃើញ​ថ្មី​មួយ​អំពី​ប្រព័ន្ធ​រូង​ភ្នំ​ក្រោម​ដីដែល​ស្ថិត​នៅ​ក្រោម​កម្រិត​នីវ៉ូទឹក​សមុទ្រ​នៅ តាមតំបន់ឧទ្យានជាតិ Phong Nha – Ke Bang ព្រមទាំងរួមចំណែកទៅក្នុងការ អភិវឌ្ឍទេសចរណ៍​នៅតំបន់ផងដែរ។

​ទោះបីជាមានរូងភ្នំចំនួន៣៥០កន្លែងនៅតាមតំបន់ឧទ្យានជាតិ Phong Nha –Ke Bang និង​រូង​ភ្នំផ្សេង​ទៀត​ចំនួន​២០កន្លែងនៅតំបន់ជុំវិញ ត្រូវបានចូលទៅដល់ហើយក្ដី ប៉ុន្តែនេះគ្រាន់តែ​ជាចំណែក​មួយ​នៃ​តំបន់​នេះ​ប៉ុណ្ណោះ។​ ក្នុងនោះ Son Doong ដែលជារូងភ្នំធំបំផុតលើពិភពលោក នៅតែមាន អាថិ៍កំបាំងជាច្រើន។ នោះគឺ​ជាការ​អះអាង​របស់ក្រុមអ្នករុករកនៃសមាគម​ន៍រូងភ្នំរាជ្យវង្សានុវង្សអង់គ្លេស (​BCRA) បន្ទាប់​ពីដំណើរ​ពិនិត្យ​មើល​ទន្លេក្រោ​មដីក្នុងរូងភ្នំ Son Doong ចាប់ពី ថ្ងៃទី១​ដល់ថ្ងៃទី៤ ខែមេសា។ ល​ទ្ធផលពិនិ​ត្យមើលនេះបានបើ​កចេញការរក​ ឃើញថ្មីមួយអំពីប្រព័ន្ធរូងភ្នំក្រោ​មដីដែល​ស្ថិតនៅក្រោមកម្រិតនីវ៉ូទឹកស​មុទ្រនៅ តាមតំបន់​ឧទ្យាន​ជាតិ Phong Nha – Ke Bang ព្រមទាំងរួមចំណែកទៅក្នុងការ ​អភិវឌ្ឍទេសចរណ៍នៅតំបន់​ផងដែរ។

​ក្រុម​អ្នកមូជទឹកដែលចូលរួមដំណើរពិនិត្យមើលនេះ សុទ្ធតែជាអ្នកជំនាញ មុជ​ទឹក​ក្នុង​រូង​ភ្នំលំដាប់​ជួរមុខលើ​ពិភពលោក​។ គោលដៅដំបូ​ងនៃក្រុមអ្នក​រុករក នេះ គឺស្វែងរកកំណាត់រូងភ្នំក្រោម​ដីដែលតភ្ជាប់រូងភ្នំ Son Doong​ និងរូងភ្នំ Thung ប៉ុន្តែក្រុមអ្នករុករកបានរកឃើញប្រព័ន្ធរូងភ្នំក្រោមដីផ្សេងមួយនៅជម្រៅ៦០ម៉ែត្រ ហើយចុះ​កាន់តែជ្រៅគឺរូងភ្នំនេះកាន់តែធំទូលាយថែមទៀត។

ជាមួយការរកឃើញថ្មីៗនេះ ឧទ្យានជាតិ Phong Nha – Ke Bang នឹងបន្ត ជាពិភពអាថិ៍​កំបាំង​ចំពោះ​មជ្ឈដ្ឋាន​អ្នក​រុករក​នាពេលខាងមុខ។ រូងភ្នំ Son Doong និយាយដោយឡែកនិងខេត្ត Quang Binh និយាយរួម ក៏មានលក្ខ​ណៈងាយ​ ស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សងព្រេង អាស្រ័យដោយប្រព័ន្ធ រូងភ្នំនិងព្រៃ​ភ្នំដ៏សម្បូ​របែប​ ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top