• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្សព្វផ្សាយច្បាប់សមុទ្រ កោះ និងការផ្តល់អំណោយជូនអ្នកនេសាទនៅទីក្រុង Da Nang

នាពេលថ្មីៗនេះ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ សម្របសម្រួលជាមួយគណៈចលនាមហាជននៃគណៈកម្មាធិការបក្សទីក្រុង Da Nang បានរៀបចំកម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ" នៅខ័ណ្ឌ Thanh Khe (ទីក្រុង Da Nang)។

នៅក្នុងកម្មវិធី តំណាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ បានផ្សព្វផ្សាយច្បាប់សមុទ្រ និងកោះ ព្រមទាំងបំផុសកម្មវិធី “ពួតដៃគ្នាសម្អាតបរិស្ថានសមុទ្រ”។

  បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ និងគណៈចលនាមហាជននៃគណៈកម្មាធិការបក្សទីក្រុង Da Nang ផ្តល់អំណោយជូនប្រជានេសាទដែលជួបការលំបាកនៅខ័ណ្ឌ Thanh Khe (ទីក្រុង Da Nang)  
ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ បានប្រគល់អំណោយចំនួន ២៣០ ចំណែក (ចំណែកនីមួយៗមានតម្លៃ ១ លានដុង) ជូនគ្រួសារទទួលរបបពីរដ្ឋ គ្រួសារនេសាទ និងសិស្សានុសិស្សដែលជួបការលំបាកនៅខ័ណ្ឌ Thanh Khe ព្រមទាំងប្រគល់ធុងដាក់សំរាមចំនួន ២០ ធុង ជូនសម្ព័ន្ធយុវជនខ័ណ្ឌ។ ទន្ទឹមនឹងនោះ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ និងសមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងមូលដ្ឋាន ក៏បានសម្អាតបរិស្ថាន និងប្រមូលសំរាមនៅតំបន់ឆ្នេរសមុទ្រ Xuan Ha (ខ័ណ្ឌ Thanh Khe) ផងដែរ៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top