• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្តូរឌីជីថល៖ ទិន្នន័យធំអាចរួមចំណែកជាង ១០០​ពាន់លានដុល្លារដល់អាស៊ីអាគ្នេយ៍

នៅថ្ងៃទី ១៧ ខែសីហា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ទិន្នន័យធំ(Big Data) អាចគាំទ្រចំនួនជាង ១០០ពាន់លានដុល្លារសម្រាប់កាលានុវត្តភាពអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសចំនួន៥ រួមមានកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។
  រូបភាព៖ theedgemarkets.com  

នៅក្នុងរបាយការណ៍ “ការទាញយកសក្តានុពលនៃទិន្នន័យធំនៅអាស៊ីអាគ្នេយ៍ក្រោយជំងឺរាតត្បាត” ADB បានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់ការរៀនសូត្រផ្ទាល់ខ្លួននិងពីចម្ងាយ ក៏ដូចជាការរួមបញ្ចូលការងារតាមអ៊ីនធឺណែតអាចរួមចំណែក ៧៧.១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដល់ផលិតផលក្នុងស្រុកសរុប (GDP) នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅត្រឹមឆ្នាំ២០៣០ ។

របាយការណ៍នេះក៏បានឲ្យដឹងថា  ការប្រើប្រាស់ការវិភាគដើម្បីអន្តរាគមន៍ផ្នែកសុខភាពសម្រាប់ប្រជាជនដែលមានហានិភ័យ អាចរួមចំនែក ១៥.៥ ពាន់លានដុល្លារដល់ GDP នៃបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០៣០។ នេះជារបាយការណ៍ចុងក្រោយ ក្នុងចំណោមរបាយការណ៍ចំនួន ៤ នៃកាស្រាវជ្រាវតំបន់ដែលបានបញ្ចប់នៅឆ្នាំ ២០២១ និងត្រូវបាន ADB ជួយឧបត្ថម្ភបច្ចេកទេសនិងពិគ្រោះយោបល់អំពីគោលនយោបាយសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជមងឺកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top