ទន្ទឹមនឹងនេះ ទូកនេសាទទាំង ១០០% ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ត្រូវបានបោះលេខសម្គាល់ និងដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS) រួចរាល់។
គណៈប្រតិភូនៃថ្នាក់ដឹកនាំខេត្តថាញ់ហ្វា ដឹកនាំដោយលោក Cao Van Cuong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទើបបានចុះពិនិត្យការអនុវត្តភារកិច្ចបន្ទាន់មួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅកំពង់ផែ Hai Chau និងកំពង់ផែត្រី Lach Bang។ ជាលទ្ធផល ការគ្រប់គ្រងទូកនេសាទបានឈានចូលរបៀបរៀបរយជាបណ្តើរៗ ដោយគ្មានទូកណាមួយរំលោភបំពានលើដែនសមុទ្របរទេស; រក្សាការត្រួតពិនិត្យការធ្វើដំណើរ ២៤/២៤ ម៉ោង ការចាត់វិធានការលើទូកដែលបាត់បងទំនាក់ទំនង ឬឆ្លងកាត់ដែនទឹក និងការគ្រប់គ្រងទូកដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ រហូតមកដល់ពេលនេះ ខេត្តថាញ់ហ្វាបានបំពេញរួចរាល់នូវភារកិច្ចចំនួន ១៩/១៩ ដែលរដ្ឋាភិបាលបានប្រគល់ជូន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំនឹងការនេសាទ IUU៕







