• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅកម្ពុជា៖ គណបក្សកាន់អំណាចទទួលបានអាសនៈចំនួន ១២០/១២៥ ​ក្នុងរដ្ឋសភានីតិកាលថ្មី

មានគណបក្សនយោបាយចំនួន១៨បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះលើសលប់។ រូបថត៖ VNA

នាព្រឹកថ្ងៃទី ៥ សីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា បានប្រកាសជាផ្លូវការលទ្ធផលនៃការបោះឆ្នោត និងបញ្ជីបេក្ខជនជាប់ ឆ្នោតជាតំណាងរាស្រ្តនីតិកាលទី៧ ជាមួយជ័យជំនះលើសលប់របស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយ គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច ទទួលបានអាសនៈចំនួន ១២០ ក្នុងចំណោមអាសនៈចំនួន ១២៥ ក្នុងរដ្ឋសភាអាណត្តិបន្ទាប់ នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ មានគណបក្សនយោបាយចំនួន១៨បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា។ លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគ.ជ.បប្រកាសតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា។

នាព្រឹកថ្ងៃដដែល CPP បានចេញសេចក្តីថ្លែងការណ៍ ទទួលយកលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់កម្ពុជា ដែលទើបតែត្រូវបាន គ.ជ.ប ប្រកាសជាផ្លូវការ។ ក្នុងសេចក្តីថ្លែងការណ៍ គណបក្សកាន់អំណាចបានសន្យាជាមួយប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបង្កើតឡើងនាថ្ងៃខាងមុខ ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែតជាប្រមុខនឹងបន្តគាំទ្រសាមគ្គីជាតិ ខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយឱ្យទទួលបានជោគជ័យដូច ដែលបានប្រកាស ដើម្បីឆ្លើយតបនឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top