• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបញ្ចាំងភាពយន្ត និងកម្មវិធីជជែកកម្សាន្តនៅបារាំង ដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម

"យើងខ្ញុំមិនបោះបង់ចាលការតស៊ូឡើយ! សូមចូលរួមជាមួយយើងខ្ញុំ!" - នេះគឺជាសេចក្តីប្រកាសរបស់លោកស្រី Nicole Duchet Trampoglieri ប្រធានសមាគមមិត្តភាពបារាំង-វៀតណាម នៅទីក្រុង Choisy-le-Roi នៅក្នុងការបញ្ចាំងភាពយន្ត-កម្មវិធីជជែកកម្សាន្តដើម្បីបង្ហាញពីការគាំទ្រចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។

ការបញ្ចាំងភាពយន្ត និងកម្មវិធីជជែកកម្សាន្តស្តីពីធាតុគីមីពុលពណ៌លឿងទុំ នាយប់ថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុង Choisy-le-Roi។ (រូបថត៖ Nguyen Thu Ha/TTXVN)

 

ខ្សែភាពយន្តឯកសារ "ជាតិគីមីពុលព័ណ៌លឿងទុំ - គ្រាប់បែកដែលផ្ទុះយឺតផលិតដោយអ្នកដឹកនាំរឿង Ho Thuy Tien និង Laurent Lindebrings កាលពីឆ្នាំ ២០១៣ ត្រូវបានចាក់បញ្ចាំងនាយប់ថ្ងៃទី ១០ ខែកុម្ភៈ នៅរោងភាពយន្ត Paul Eluard ទីក្រុង Choisy-le-Roi  ជាយក្រុងប៉ារីស បានទាក់ទាញប្រជាជនក្នុងស្រុកយ៉ាងច្រើនកុះករ។ ការបញ្ចាំងភាពយន្តបានបញ្ចប់ដោយការផ្លាស់ប្តូរនិងចែករំលែកមតិជាមួយលោកស្រី Tran To Nga អាណិកជន វៀតណាមមួយរូប និងជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម អំពីឥទ្ធិពលនៃសារធាតុពុលបំផ្លិចបំផ្លាញ ចំពោះសុខភាពនិងបរិស្ថាន។

ថ្លែងមតិនៅទីនេះ អភិបាលទីក្រុង Choisy-le-Roi លោក Tonino Panetta បានមានប្រសាសន៍ថា ការចាក់បញ្ចាំងខ្សែភាពយន្តនេះ សំដៅលើកតំកើងការតស៊ូផ្លូវច្បាប់របស់លោកស្រី Tran To Nga និងជាការគាំទ្រដែលទីក្រុង Choisy-le-Roi ចង់ឧទ្ទិសជូនចំពោះលោកស្រី ក៏ដូចជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាមផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ លោកក៏ចង់ឲ្យប្រជាជនទីក្រុងបានយល់ដឹងយ៉ាងច្បាស់លាស់ថា សង្គ្រាមមិនមែនជាដំណោះស្រាយតែមួយគត់ សម្រាប់បញ្ហានោះទេ។ បើទោះបីឈ្នះឬចាញ់ក៏ដោយ ចុងបញ្ចប់នៃសង្គ្រាមទាំងអស់នឹងជាគ្រោះមហន្តរាយតែប៉ុណ្ណោះ ហើយសម្រាប់ប្រទេសវៀតណាម គឺជាគ្រោះមហន្តរាយនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top