• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលបានកើនឡើងជិត ១២% ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ

យោងតាមក្រសួងកសិកម្មនិងបរិស្ថាន ក្នុងរយៈពេល៨ខែដើមឆ្នាំ តម្លៃនៃការនាំចេញ​ជលផលបានឈានដល់ ៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១២%។ កម្លាំងចលករសម្រាប់កំណើន​នៃផ្នែក​ជលផល​មានការ​ផ្លាស់ប្តូរគួ​រ​ឱ្យកត់សម្គាល់រវាងទីផ្សារនានា ដោយហុងកុង (ចិន) និងតំបន់អាស៊ានបន្តបង្កើនល្បឿន ដែលបំពេញឱ្យ​ភា​ពទន់ខ្សោយនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងទីផ្សារប្រពៃណីមួយចំនួនទៀត​។

បង្គានៅតែជាកម្លាំងចលករកំណើនដ៏សំខាន់ ប៉ុន្តែក៏ជាផ្នែក​ទំនិញដែលប្រឈមមុខនឹងសម្ពាធប្រកួតប្រជែងខ្លាំងបំផុតផងដែរ។ រូបថត៖ VNA

នៅក្នុងរចនាសម្ព័ន្ធទំនិញនាំចេញ បង្គានៅតែជាមុខទំនិញសំខាន់ ដោយទទួលប្រាក់​ចំណូល ៣,២៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៣% និងស្រូប​យកប្រមាណ ៤១% នៃការនាំចេញជលផលសរុប។ ការនាំចេញត្រីប្រា ក៏បង្ហាញពីការបែងចែកយ៉ាងច្បាស់លាស់ ដោយគិតសរុបរយៈពេល ៨ ខែដើមឆ្នាំ សម្រេចបាន ១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៩%។ ហុងកុង (ចិន) ជាទីផ្សារដែលមានអត្រាកំណើនខ្ពស់ជាងគេ សម្រេចបាន ២,០៣ ពាន់លានដុល្លារ​ក្នុង​រយៈពេល ៨ខែ កើនឡើង ៣៣,៤% ស្មើរនឹង ២៥,៣៥% នៃវិស័យទាំងមូល។

តាមការព្យាករណ៍ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ តម្រូវការសម្រាប់រដូវបុណ្យទាន និងវដ្តនៃការបំពេញស្តុកឡើងវិញ អាចបន្តគាំទ្រដល់ការនាំចេញ។ ប៉ុន្តែ ទស្សនវិស័យកំណើននៃផ្នែកជលផលនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិវត្តនៃគោលនយោបាយពាណិជ្ជកម្ម និងសមត្ថភាពក្នុងការឆ្លើយតបតាមតម្រូវការបច្ចេកទេសថ្មីៗ​ ពីទីផ្សារនាំចេញ៕​

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top