• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលគ្រោងនឹងកើនដល់ជិត ៨,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១

ត្បិតដូច្នេះក៏ដោយ សេដ្ឋកិច្ចពិភពលោកទទួលបានកំណើនឡើងវិញ បន្ទាប់ពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងត្រូវបានអនុវត្តន៍គុណសម្បត្តិពីការទាញយកប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីគឺជាកត្តាអំណោយផលដល់ផ្នែលជលផលសមុទ្ររបស់វៀតណាមនឹងបន្តរក្សាអត្រាកំណើននៅឆ្នាំ ២០២២។

យោងតាមរបាយការណ៍របស់នាយកដ្ឋានជលផល ការនាំចេញជលផលរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដែលជួយឱ្យទំហំនៃការការនាំចេញជលផលរបស់វៀតណាមនៅឆ្នាំនេះឈានដល់ជិត ៨,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ តាមការប៉ាន់ស្មានក្នុងឆ្នាំ ២០២១ ទិន្នផលសរុបនឹងកើនឡើងដល់ជាង ៨.៧ លានតោន កើនឡើង ១% បើធៀបនឹងឆ្នាំ ២០២០។

អគ្គនាយកដ្ឋានជលផលបានឲ្យដឹង ឆ្នាំមុននេះ ជំងឺរាតត្បាតកូវីដ-១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប៉ះពាល់ដល់ជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម និងធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកត្រូវរអាក់រអួន និងប៉ះពាល់ផ្ទាល់ដល់ការផលិត ការនាំចូល ការនាំចេញ និងការប្រើប្រាស់ផលិតផលជលផល។ ថ្វីត្បិតដូច្នេះក៏ដោយ សេដ្ឋកិច្ចពិភពលោកទទួលបានកំណើនឡើងវិញ បន្ទាប់ពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងត្រូវបានអនុវត្តន៍ គុណសម្បត្តិពីការទាញយកប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី គឺជាកត្តាអំណោយផលដល់ផ្នែលជលផលសមុទ្ររបស់ វៀតណាមនឹងបន្តរក្សាអត្រាកំណើននៅឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top