• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញកសិ - រុក្ខ - ជលផលសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក

ក្រុមផលិតផលនាំចេញរបស់វិស័យនេះសុទ្ធតែបានកើនឡើង ដូច្នេះហើយតម្លៃប្រាក់នាំចេញបានកើនឡើងដែរ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនាថ្ងៃទី ១ ឧសភាបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ តម្លៃប្រាក់នាំចេញ នាំចូលសរុបនៃកសិ - រុក្ខ - ជលផលត្រូវបានប៉ាន់ប្រមាណថាមានសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមផលិតផលនាំចេញរបស់វិស័យនេះសុទ្ធតែបានកើនឡើង ដូច្នេះហើយតម្លៃប្រាក់នាំចេញបានកើនឡើងដែរ។ អំពីទីផ្សារ ការនាំចេញទៅកាន់ទ្វីបអាស៊ីបានកើនឡើងប្រមាណ ២០%  ទ្វីបអាមេរិកកើនឡើង ២៤,៦% ទ្វីបអឺរ៉ុបកើនឡើង ៣៨,៦% ទ្វីបអូសេអានីកើនឡើង ២៦%។ សហរដ្ឋអាមេរិក ចិន និងជប៉ុន បន្តជាទីផ្សារនាំចូលធំបំផុតទាំងបីសម្រាប់កសិ - រុក្ខ - ជលផលវៀតណាម។

ដើម្បីបន្តរក្សាសន្ទុះកំណើនល្អក្នុងការនាំចេញ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថានឹងបើកទីផ្សារថ្មីដែលមានសក្តានុពលជាច្រើន ដូចជាប្រទេសឥស្លាម មជ្ឈិមបូព៌ា និងអាហ្រ្វិក។ ក្រសួងក៏សម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា និងធុរកិច្ចនានា ដើម្បីទាញយកប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខាជាមួយប្រទេសនានា។ ទន្ទឹមនឹងនោះ ជួយឧប្ថម្ភគាំពារម៉ាកយីហោ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាំចេញ ដែលមានសក្តានុពលរបស់វៀតណាមនៅបរទេសផងដែរ៕

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top