• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu ដែល "ល្បីល្បាញនៅទ្វីបទាំងប្រាំ ធ្វើឲ្យកក្រើកផែនដី" វាយកម្ទេចក្រុមបន្ទាយ Dien Bien Phu បង្កើតរបត់ប្រវត្តិសាស្ត្រដែលផ្លាស់ប្តូរទាំងស្រុងនូវស្ថានភាពនៅសមរភូមិ ហើយបង្ខំឱ្យអាណានិគមនិយមបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់សង្រ្គាម និងបង្កើតឡើងវិញសន្តិភាពនៅឥណ្ឌូចិន។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៌នេះក៏បានណែនាំនូវ Dien Bien Phu ផ្លាស់ប្តូរ​ថ្មី បន្ទាប់ពីសង្គ្រាមឆ្នាំ ១៩៥៤ ដោយហេតុនេះបញ្ជាក់ថា ការសម្រេចចិត្តបើកយុទ្ធនាការ Dien Bien Phu ដែលជាការសម្រេចចិត្តដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រត្រឹមត្រូវ និងឆ្លាតវៃរបស់បក្ស ការិយាល័យនយោបាយដែលដឹកនាំដោយលោកប្រធាន Ho Chi Minh ។ ការតាំងពិព័រណ៌រួមមាន រូបថតស-ខ្មៅ និងពណ៌ពិសេសចំនួន ៧០ សន្លឹកដែលបានជ្រើសរើសចេញពីរូបថត\ឯកសាររូបថត ក្នុង​ឃ្លាំងរក្សាឯកសាររូបថតជាតិរបស់ VNA ។ ម៉្យាងទៀត នេះបានឧទ្ទេសនាមដល់​មហាជនអំពីគ្រាវីរៈភាពនៃយុទ្ធនាការ Dien Bien Phu និងការផ្លាស់ប្តូរ​ថ្មី​លើទឹកដីប្រវត្តិសាស្ត្រ Dien Bien បន្ទាប់ពីរយៈពេល ៧០ ឆ្នាំ។

អគ្គនាយិកានៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Vu Viet Trang និងឧត្តមសេនីយ៍ឯក លោក Be Xuan Truong ប្រធានសមាគមអតីតយុទ្ធជនវៀតណាម និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបើក។ រូបថត៖ Minh Quyet - VN 

 

- ផ្នែកទី ១៖ ជ័យជំនះ Dien Bien Phu “ល្បីល្បាញនៅទ្វីបទាំងប្រាំ ធ្វើឲ្យកក្រើកផែនដី” រួមមានរូបថតសខ្មៅចំនួន ៣២ សន្លឹក ពិនិត្យមើលយុទ្ធនាការ Dien Bien Phu ទាំងមូល ចាប់ពីគ្រាដែលលោកប្រធាន Ho Chi Minh និងគណៈកម្មាធិការមជ្ឈិមបក្សសម្រេចបើកសង្គ្រាមរដូវរងា - និទាឃរដូវឆ្នាំ ១៩៥៣ - ១៩៥៤  និងយុទ្ធនាការ Dien Bien Phu រហូតដល់ដំណើរការរៀបចំដ៏ហ្មត់​ចត់សម្រាប់យុទ្ធនាការដោយអង្គភាពកងទ័ព យុវជនស្ម័គ្រចិត្ត និងជនស៊ីវិលជួរមុខ ធានានូវកម្លាំងមនុស្សនៅកម្រិត​ខ្ពស់បំផុត ការប្តេជ្ញាសម្រាប់ការបំផ្លាញបន្ទាយ  រូបថតពិសេសនៃកងទ័ពរបស់យើងក្នុងសមរភូមិដ៏តាន​តឹង តាំងពីដើមយុទ្ធនាការរហូតដល់ថ្ងៃជ័យជំនះ៖ ភ្នំ Him Lam Doc Lap មូលដ្ឋានលេខ ២០៦ ភ្នំ C ភ្នំ D ភ្នំ A1 អាកាសយានដ្ឋាន Muong Thanh ... និងរូបភាពរបស់កងទ័ពយើងលើកទង់ជ័យជំនៈនៅលើដំបូលនៃលេណដ្ឋានបញ្ជានៃក្រុមបន្ទាយនៅរសៀល ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤; រូបភាពទីបញ្ជាការក្រុមបន្ទាយ និងកងទ័ពបារាំងលើកទង់ពណ៌ស សូម​ចាញ់ និងបញ្ចប់យុទ្ធនាការជាមួយរូបថតដ៏រំជួលចិត្ត "លោកប្រធាន​ Ho Chi Minh បានប្រគល់ផ្លាកសញ្ញា "យុទ្ធជន Dien Bien Phu " ដល់យុទ្ធជនដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការនេះ  "។

- ផ្នែកទី ២៖ "Dien Bien អភិវឌ្ឍ" រួមមានរូបថតពណ៌ចំនួន ៣៨ សន្លឹក នាំយករូបភាពនៃ Dien Bien ដែលកំពុង "ផ្លាស់ប្តូរមុខមាត់" ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ។ Him Lam, Doc Lap, A1, C1, D1... ពោរពេញដោយស្លាកស្នាមគ្រាប់បែកកាលពីអតីតកាល ឥឡូវនេះបានកម្លាយជាផ្លូវដ៏ទំនើបទៅកាន់បុរីធំទូលាយនៃទីក្រុង Dien Bien ។ អាកាសយានដ្ឋាន Muong Thanh សព្វថ្ងៃនេះបានក្លាយទៅជាអាកាសយានដ្ឋាន Dien Bien ដែលមានសមត្ថភាពទទួលយន្តហោះ Airbus A៣២១ ដ៏ទំនើប និងធំ។ ទីក្រុង Dien Bien បាននឹងកំពុងលើកកម្ពស់ភាពខ្លាំងខាងវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យមកទស្សនា ស្វែងយល់អំពីទឹកដីដែលកាលពី ៧០ ឆ្នាំមុនបានមានប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ និងពិភពលោក./.

កាសែតរូបភាពវៀតណាម

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលផ្នែកធនាគារឆ្នាំ ២០២៤ ក្រោម ប្រធានបទ “ពង្រីកការតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល”។

Top