• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងពិព័រណ៍ពាណិជ្ជសញ្ញាឈានមុខរបស់ថៃឆ្នាំ ២០១៩ ទាក់ទាញការចូលរួមរបស់អាជីវកម្មជិត ២៥០


 តំណាងក្រសួងស្ថាប័ននានារបស់ថៃ កាត់ខ្សែបូ បើក Top Thai Brands ២០១៩

 

នាថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ​២០១៩ ការតាំងពិព័រណ៍ពាណិជ្ជសញ្ញាឈានមុខរបស់ថៃឆ្នាំ ២០១៩ (Top Thai Brands 2019) ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Sai Gon  ផងដែរ។  ព័រណ៍​នេះបាន​ទាក់​ទាញ​សហគ្រាស​ជិត​ ២៥០  ដែលចូលរួមតាំងបង្ហាញក្នុងការតាំងពិព័រណ៍នូវអាហារនិងគ្រឿងសង្ហារឹម ផលិត ផលថែរក្សាសុខ​ភាព​និងសម្រស់; ម៉ូត; គ្រឿងបន្លាស់សម្រាប់រថយ​ន្តនិង​ម៉ូតូ ជាដើម។
 
លោកស្រី Nguyen Phuong Nga អនុប្រធានទទួលបន្ទុកផ្នែកឧស្សាហកម្មភាគខាងត្បូង (នៃក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម) បានមានប្រសាសន៍ថា ប្រទេសថៃបន្តរក្សាជំហររបស់ខ្លួន ជាដៃ​គូ​ពាណិជ្ជកម្ម​ដ៏ធំបំ​ផុត​របស់​វៀត​ណាម​ នៅក្នុងអាស៊ាន។ ទន្ទឹមនឹងនេះដែរ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ២ របស់ថៃនៅ​ក្នុង​តំបន់​អាស៊ាន​។ នៅក្នុងបរិបទនេះ Top Thai Brands ត្រូវបានរៀបចំឡើងដោយគោល បំណង បង្កលក្ខណៈ​ងាយ​ស្រួល សម្រាប់ស្ថាប័នពាក់ព័ន្ធរបស់វៀត ណាមផងនិងថៃផងដែរ ដើម្បីជំរុញ​សកម្មភាព​ពន្លឿន​ពាណិជ្ជកម្ម​ និងទាញយកសក្តានុពលទីផ្សារនៅក្នុងតំបន់អាស៊ានតែម្តង។  ព្រឹត្តិការណ៍នេះមិ​ន​ត្រឹម​តែនាំ​មកនូវ​ឱកាស​ធ្វើអាជីវកម្មសម្រាប់សហគ្រាសថៃប៉ុណ្ណោះទេ ថែ​មទាំងបង្កលក្ខណៈងាយស្រួលដល់សហគ្រា​សវៀត ណាម ក្នុង​ការអភិក្រមទីផ្សារថៃ ដោយមានគុណ​ភាពខ្ពស់និងតម្លៃសមរម្យ​។​ ពីនោះ បានរួមចំណែក​នាំមក​នូវអត្ថ​ប្រយោជ​ន៍និងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសថៃនិងវៀតណាមផងដែ​រ។​

​Top Thai ​Brands 2019  បាន​ប្រព្រឹត្តទៅរហូតដល់​ថ្ងៃទី១២ ខែឧសភា៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top