• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគឺជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ ប្រព័ន្ធនយោបាយទាំងមូលនិងសង្គមទាំងមូល

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំការ អនុវត្តការសន្យារបស់ វៀតណាមនៅកិច្ចប្រជុំ COP២៦។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ "ការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រព័ន្ធ នយោបាយទាំងមូលនិងសង្គមទាំងមូល ព្រមទាំងជាការទទួលខុសត្រូវ កាតព្វកិច្ច និងសិទ្ធិរបស់មនុស្សគ្រប់រូបផងដែរ"។ (រូបថត៖ VGP)  

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ នៅតែប្រឈមនឹង ការលំបាកជាច្រើន ប៉ុន្តែបានដាក់ចេញការសន្យាចំពោះការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុដូចនឹងប្រទេសអភិវឌ្ឍន៍នានា។ លោកនាយករដ្ឋមន្ត្រីបានចង្អុល បង្ហាញថា ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តគោលដៅ បំភាយឧស្ម័ន សុទ្ធមកត្រឹម "សូន្យ" គឺជាឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរ ភាព ជាអាទិភាពខ្ពស់បំផុតក្នុងគោលនយោបាយអភិវឌ្ឍទាំងអស់។ ការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រព័ន្ធ នយោបាយទាំងមូលនិងសង្គមទាំងមូល ព្រមទាំងជាការទទួលខុសត្រូវ កាតព្វកិច្ច និង សិទ្ធិរបស់មនុស្សគ្រប់រូបផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យដាក់ពង្រាយអនុវត្តន៍ ដំណោះស្រាយជាបន្ទាន់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ បង្កើនភាពធន់នឹងផល ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ; ផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសុវត្ថិភាព របររកស៊ីរបស់ប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ; ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបំប្លែងថាមពល ដោយផ្អែកលើសក្តានុពល និងប្រៀបខ្លាំងនៃតំបន់នីមួយៗ។ “ក្នុងការកៀរគរធនធាន ខ្ញុំស្នើឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវផ្តោតលើ៖ ទីមួយគឺការសុក្រិតរបៀបរបបឲ្យបានសមស្របនឹងការផ្លាស់ប្ដូរនិងការអភិវឌ្ឍបៃតង។ ទីពីរ ផ្តោតលើការកៀរគរធនធាន រួមទាំងធនធានរដ្ឋ ធនធានពីសង្គម និងធនធានពីកិច្ច សហប្រតិបត្តិការរដ្ឋ-ឯកជនផ្នែកហិរញ្ញវត្ថុ។ ទី៣ អំពីធនធានមនុស្ស គឺចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ និងពង្រឹងគុណភាព។ ទី៤ ផ្លាស់ប្ដូថ្មីផ្នែកវិទ្យា សាស្ត្រនិងបច្ចេក វិទ្យា។ ទី៥ ផ្លាស់ប្ដូរថ្មីវិធីគ្រប់គ្រងថាមពល ដាក់ចំណោទទូទៅរបស់ ប្រជាជាតិជាអាទិភាពចម្បងបង្អស់”។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការ រដ្ឋ-ឯកជន; រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ម្ចាស់ ការធ្វើសមាហរណកម្មអន្តរជាតិ ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច រួមទាំងតុល្យ ភាពថាមពល ធានាផលិតកម្ម និងអាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top