• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ការងារសប្បុរស”៖ រីកសាយភាយទឹកចិត្តមេត្តាករុណា

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈ ជនក្រីក្រ ជនពិការ និងមនុស្សចាញ់ប្រៀបគេក្នុងសង្គម ដើម្បីមិនទុកឱ្យនរណាម្នាក់ត្រូវ បំភ្លេចនៅពីក្រោយនោះឡើយ។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់អំណោយជូនបណ្ដាតំណាង។ (រូបថត៖ VNA)  

នារសៀលថ្ងៃទី៦ ខែមករា នៅវិមានប្រធានរដ្ឋ ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយប្រតិភូចំនួន ៥០ នាក់ តំណាងឲ្យតួអង្គជិត ២០០ នាក់ ក្នុងកម្មវិធី ការងារ សប្បុរសរបស់ទូរទស្សន៍វៀតណាមឆ្នាំ ២០២២ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈ ជនក្រីក្រ ជនពិការ និងមនុស្សចាញ់ប្រៀបគេក្នុងសង្គម ដើម្បីមិនទុកឱ្យនរណាម្នាក់ត្រូវ បំភ្លេចនៅពីក្រោយនោះឡើយ។ ទន្ទឹមនឹងនោះ ការរួមដៃគ្នាពីមនុស្សដែលមានទឹកចិត្ត មេត្តាករុណា ការជួយឧបត្ថម្ភពីតួអង្គក្នុងកម្មវិធី "ការងារសប្បុរស" គឺមានសារៈសំខាន់ ខ្លាំងណាស់ ព្រោះគេជាមនុស្សដែលនៅជិតបំផុតនឹងអ្នកមានស្ថានភាពលំបាក ដូច្នេះ ហើយការជួយឧបត្ថម្ភក៏មានភាពស្និទ្ធស្នាលបំផុត នាំមកនូវជំនឿជាក់និងសេចក្ដី ស្រឡាញ់ក្នុងជីវិត រួមចំណែករីកសាយភាយគុណតម្លៃរស់នៅដ៏ល្អប្រសើរ លក្ខណៈ សម្បត្តិមនុស្សវៀត ណាមពោរពេញទៅដោយក្ដីមេត្តាករុណានិងសេចក្ដីស្រឡាញ់។

លោកប្រធានរដ្ឋបានស្នើឲ្យពង្រីកបន្ថែមទៀតនូវគំរូនៃការចែករំលែក ជួយ ឧបត្ថម្ភមនុស្សជុំវិញ ក៏ដូចជាគំរូបុគ្គល និងសមូហភាពដែលមានការលះបង់ដើម្បី សហគមន៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top