• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាណាដាបញ្ឈប់ការចរចាពាណិជ្ជកម្មសេរីជាមួយចិន

រដ្ឋមន្រ្តីការបរទេសកាណាដាលោក លោក Francois Philippe Champagne កាលពីថ្ងៃទី ១៨ ខែកញ្ញា បានឲ្យដឹងថា ប្រទេសនេះនឹងមិនបន្តធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទៀតឡើយ ដែលត្រូវបានចាប់ផ្ដើមដំណើរការកាលពី ៤ ឆ្នាំមុន។

រដ្ឋមន្រ្តីការបរទេសកាណាដាលោក លោក Francois Philippe Champagne (រូបថត៖ TTXVN)


លោក Francois Philippe Champagne បានឲ្យដឹងថា នាបច្ចុប្បន្ននេះ មិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ណាមួយ ដើម្បីបន្តការចរចានេះទេ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសកាណាដាបានបញ្ចប់គំនិតផ្ដួចផ្ដើមស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ នៅលើពិភពលោក ដែលលោកនាយករដ្ឋមន្រ្តី Justin Trudeau ធ្លាប់រងការរិះគន់ ដោយសារលោកបានធ្វើសម្បទានច្រើនពេក ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មជាមួយចិន។ លើសពីនេះទៅទៀត លោក Francois Philippe Champagne ក៏បានឲ្យដឹងថា អាទិភាពនាបច្ចុប្បន្ននេះរបស់កាណាដា គឺបញ្ជូនពលរដ្ឋចំនួន ២ នាក់របស់ខ្លួន ដែលត្រូវបានចិនចោទប្រកាន់ពីបទធ្វើចារកម្មកាលពីខែឧសភា ឲ្យវិលប្រឡប់មកប្រទេសវិញតែប៉ុណ្ណោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top