• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍

ក្នុងអំឡុងថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ក្រុមការងារនៃក្រសួងការបរទេសវៀត ណាមដឹកនាំដោយលោកអនុរដ្ឋមន្រ្តី Nguyen Minh Vu ប្រធានគណៈកម្មាធិការ ព្រំដែនជាតិ បានចុះត្រួតពិនិត្យការងារគ្រប់គ្រងព្រំដែននៅខេត្ត Dak Lak។
 

ក្រុមការងារត្រួតពិនិត្យការគ្រប់គ្រងព្រំដែននៅបង្គោលព្រំដែនលេខ៤៣។ (រូបថត៖ VNA)


កងទ័ពការពារព្រំដែនខេត្ត Dak Lak ត្រូវបានប្រគល់ភារកិច្ច គ្រប់គ្រង ការពារ ខ្សែព្រំដែនប្រវែងជាង៧៣គីឡូម៉ែត្រ ជាប់ជាមួយខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រ កម្ពុជា)។

ថ្លែងនៅក្នុងជំនួបធ្វើការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Minh Vu បានស្នើឲ្យកម្លាំងទ័ពការពារ ព្រំដែនខេត្ត Dak Lak បន្តអនុវត្តន៍ការងារគ្រប់គ្រង ការពារព្រំដែនប្រកបដោយប្រសិទ្ធ ភាព; ពិភាក្សា ឯកភាពជាមួយស្ថាប័នមានសមត្ថកិច្ចនៃខេត្តមណ្ឌលគីរី កម្ពុជា ដើម្បី ចាប់ផ្ដើមវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តន៍ជំហានចាំបាច់ផ្សេងៗទៀត តាមបទបញ្ញត្តិ សំដៅបើកដំណើរការច្រកទ្វារព្រំដែន Dak Rue (វៀតណាម) - ជីមៀត (កម្ពុជា) ក្នុងពេលឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top