• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងប្រៀបក្នុងដួងចិត្តប្រជាជនឲ្យបានរឹងមាំ រក្សាទំនាក់ទំនងស្អិតរមួតជាមួយ ប្រជាជន

នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅខេត្ត Gia Lai ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងក្រុមការងារមជ្ឈិមបានអញ្ជើញចុះសាកសួរសុខទុក្ខនិងធ្វើការជាមួយកង ពលធំលេខ ១៥។
ថ្នាក់ដឹកនាំកងពលធំលេខ ១៥ ទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong មកធ្វើការ។ (រូបថត៖ VNA)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ ថា កងពលធំលេខ១៥ ត្រូវបំពេញឲ្យបានល្អនូវភារកិច្ចយោធាការពារជាតិ ក្នុងស្ថាន ភាពថ្មី; បន្តពង្រឹងប្រៀបក្នុងដួងចិត្តប្រជាជនឲ្យរឹងមាំ ធានាស្ថិរភាពនយោបាយសង្គម ចាប់ពីថ្នាក់មូលដ្ឋាន។ បន្តអនុវត្តន៍ឱ្យបានល្អនូវភារកិច្ចត្រៀមប្រយុទ្ធ បំពេញការងារនិងធ្វើពលកម្មផលិតកម្មក្នុងសម័យកាលថ្មី; ថែទាំ និងលើកស្ទួយ ជីវភាពរស់នៅរបស់កម្មករ និងពលករនៃកងពលធំ តាមនោះលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមភូមិឃុំ។ ទន្ទឹមនឹងនោះ កងពលធំលេខ១៥ ត្រូវ យកចិត្តទុកដាក់ អនុវត្តន៍ឱ្យបានល្អនូវភារកិច្ចកិច្ចការបរទេសការពារជាតិ ក៏ដូចជាការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអំណោយដល់ ព្រឹទ្ធាចារ្យភូមិ មេភូមិ និងជនមានកិត្យានុភាពគំរូនៅមូលដ្ឋាន និងជូនអំណោយដល់ កងពលធំលេខ១៥ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top