ព័ត៌មាន
កសាងទីក្រុង Da Lat និងតំបន់ជុំវិញក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយគុណភាពខ្ពស់នៃអាស៊ីអាគ្នេយ៍
តាមផែនការមេ នៅឆ្នាំ២០៣០ ខេត្ត Lam Dong នឹងក្លាយទៅជាខេត្តអភិវឌ្ឍន៍គួរសម; កសាងទីក្រុង Da
Lat និងតំបន់ជុំវិញក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយគុណភាពខ្ពស់នៃប្រទេសទាំងមូល
និងតំបន់អាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលនៃការអប់រំ និងនវានុវត្តន៍។ ជាពិសេស Lam
Dong នឹងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ប្រកបដោយនិរន្តរភាព ទំនើប
ប្រសិទ្ធភាពខ្ពស់ សរីរាង្គ ឆ្ពោះទៅការបង្កើតតំបន់កសិកម្មឯកទេសទ្រង់ទ្រាយធំ:
ក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតកសិកម្មសរីរាង្គបច្ចេកវិទ្យាខ្ពស់លំដាប់ជាតិ
និងអន្តរជាតិ។ នៅឆ្នាំ ២០៥០ ខេត្ត Lam Dong នឹងបំពេញតាមស្តង់ដារ
ដើម្បីក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិមដ៏ទំនើប មានអត្តសញ្ញាណ បៃតង ឆ្លាតវៃ
និងគួរឲ្យចង់រស់នៅ។
ថ្លែងមតិនៅសន្និសីទ
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានក្រើនរំលឹកថា
ដើម្បីអនុវត្តន៍ផែនការមេប្រកបដោយជោគជ័យ ខេត្តLam Dong ចាំបាច់ត្រូវធានាផែនការមេឲ្យស្របតាមទិសដៅត្រឹមត្រូវ
មានភាពបត់បែនក្នុងការអនុវត្តគោលដៅនានា; ទន្ទឹមនឹងនោះ
ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្មត្រូវចែករំលែក
និងរួមជាមួយអាជ្ញាធរដើម្បីធានាភាពជោគជ័យរបស់ផែនការមេ។
លោក Vo Ngoc
Hiep អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានឲ្យដឹងថា នាពេលខាងមុខ ខេត្តនឹងបន្តកែលម្អយន្តការ និងគោលនយោបាយ;
ប្តេជ្ញាធ្វើកំណែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម
និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត។ ក្នុងនោះ
យកប្រជាជននិងអង្គភាពអាជីវកម្មជាមជ្ឈភាពក្នុងការបម្រើ។ ទន្ទឹមនឹងនោះ
កៀរគរនិងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានរដ្ឋ ឯកជន និងសង្គម
ដើម្បីជំរុញការវិនិយោគអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែស៊ីសង្វាក់គ្នា
និងទំនើបផងដែរ៕