• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងខឿនការទូតវៀតណាមដែលត្រួសត្រាយផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប និងបម្រើមាតុភូមិ

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានបើកសិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ” ក្នុងឱកាសរំលឹក ខួបលើកទី ៧៨ ទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣)។
សិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ”។ (រូបថត៖ dangcongsan.vn)

អញ្ជើញថ្លែងមតិបើកសិក្ខាសាលា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចាត់ទុកថា ក្នុងបរិបទថ្មី ភារកិច្ចកសាងខឿនការទូតដែលត្រួសត្រាយ ផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើប្រទេសជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កាន់តែមានភាពចាំបាច់បន្ទាន់ជាងពេលណាៗទាំងអស់។ ផ្នែកការទូតត្រូវតែស្រុះចិត្ត គំនិត ប្ដេជ្ញាចិត្តកសាងជួរកម្មាភិបាលការទូតដែលមានឫទ្ធានុភាពនយោបាយ និង កម្រិតជំនាញវិជ្ជាជីវៈខ្ពស់។

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការទូតវៀតណាមមានរចនាប័ទដោយឡែកពិសេសនៃសម័យហូជីមិញ ដែលជារចនាប័ទ ការទូត ដើមឬស្សីវៀតណាម។ រចនាប័ទនេះគឺផ្អែកលើមូលដ្ឋាននៃមនោគមន៍ការទូត ហូជីមិញនិងប្រពៃណី អត្តសញ្ញាណការទូត វប្បធម៌ ប្រជាជាតិ សមស្របនឹងលក្ខខណ្ឌ ជាក់លាក់របស់វៀតណាម។ នៅក្នុងសិក្ខាសាលានេះ បណ្ដាវាគ្មិនបានស្នើឡើងដំណោះស្រាយដើម្បីបំផុស និងពង្រីកឫទ្ធានុភាព ភាពច្នៃប្រឌិត ភាពម្ចាស់ការក្នុងការសម្រមខ្លួន និងលើកកំពស់ តួនាទីត្រួសត្រាយនៃផ្នែកការទូត; កសាងគំរូកម្មាភិបាលការទូតទំនើប ប្រកបដោយ ភាពម្ចាស់ការ ភាពច្នៃប្រឌិត សាមគ្គីភាព វិន័យ ខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការ លំបាក និងបញ្ហាប្រឈមនានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top