• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលជាតិ ​ដើម្បី​បម្រើ​អភិបាលកិច្ចជាតិ

នៅរសៀលថ្ងៃទី ៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក​ ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំស្តីពីការកសាងក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលជាតិ ការអភិវឌ្ឍមូលដ្ឋានទិន្នន័យជាតិនិងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំស្តីពីការកសាងក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលជាតិ ការអភិវឌ្ឍមូលដ្ឋានទិន្នន័យជាតិនិងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
រូបថត៖ Duong Giang/VNA

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) គឺជាតម្រូវការចាំបាច់ក្នុងអភិបាលកិច្ចរដ្ឋ ការផ្តល់សេវាសាធារណៈ និងគាំទ្រការធ្វើការសម្រេចចិត្ត; ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅតែជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង វិស័យ និងមូលដ្ឋាននានាប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលជាតិ ដើម្បីធានាបាននូវការធ្វើសមកាលកម្ម ជៀសវាងការវិនិយោគត្រួតស៊ីគ្នានិងខ្ជះខ្ជាយ យកចិត្តទុកដាក់ជាពិសេសចំពោះសន្តិសុខតាមអ៊ីនធឺណិត សន្តិសុខព័ត៌មាន និងការការពារទិន្នន័យ ដោយចាត់ទុកទាំងនេះជាតម្រូវការចម្បងបង្អស់ នៅពេលដាក់ពង្រាយប្រព័ន្ធកម្មវិធី AI។

ទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រជាមួយម៉ាកយីហោជាតិ លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ «​ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងមូលដ្ឋាននានា ត្រូវបន្តកំណត់លក្ខណៈ និងសារៈសំខាន់នៃការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យា ដូចដែលបាន​សន្និដ្ឋានដោយលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ និងប្រធានគណៈកម្មាធិការដឹកនាំនៅក្នុងសន្និសីទបូកសរុបសេចក្តីសម្រេចចិត្ត​លេខ ៥៧។ នេះជាភារកិច្ចស្នូល ហើយ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងសាកល្បង​ មន្ទីរពិសោធន៍សំខាន់ៗ គឺជាតម្រូវការបន្ទាន់។ ចាំបាច់ត្រូវធានាធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីគ្រប់គ្រងប្រតិបត្តិការ និងពន្លឿនការដាក់ពង្រាយ។ នេះជាការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋមន្ត្រី និងប្រមុខ​មូលដ្ឋាន»​៕

តាម​ vovworld.vn/km-KH

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

នៅថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី ៩​ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ។

Top