• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់​ស្រយាល​​លើកទី​៣” ផ្ញើ​សេចក្ដី​ស្រឡាញ​ពីដី​គោក​ទៅ​ដល់​កោះ​សមុទ្រ​


 កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល លើកទី៣” ផ្ញើសេចក្ដីស្រឡាញពីដីគោកទៅដល់កោះសមុទ្រ 

កម្មវិធី៖” និទាឃ​រដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល​ លើកទី៣”  បានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូ នៅ​ទីក្រុង​ហូជីមិញ​។ នេះជាកកម្មវិធីសម្ដែងសិល្បះដែល​បានរៀបចំឡើងក្នុងឱកាសបុណ្យចូ​លឆ្នាំថ្មី​មកដល់ម្តងៗ  សំដៅ​កសាង​មូល​និធិ ប្រគល់​ជូនអំនោយបុណ្យចូលឆ្នាំថ្មីសំរាប់​គ្រួសារគោលនយោបាយ កម្មា​ភិបាល​  យុទ្ធជន  ដែល​កំពុង​បំពេញ​ភារកិច្ច​នៅកោះ​សមុទ្រ ​ផ្តល់អាហារូបករណ៍ ចំពោះកូន​ចៅរបស់​យុទ្ធជន​កងទ័ព​ជើង​ទឹក និង​អ្នកនេសាទ​មានស្ថានភាព​លំបាក។ ថ្លែងមតិនៅទីនេះ អនុប្រ​ធានរដ្ឋ លោកស្រី D​ang Thi Ngoc Thinh បានអះ​អាង​ថា៖ បណ្ដាសកម្មភាព​ឆ្ពោះទៅកោះ​សមុទ្រ​នៃមាតុ​ប្រទេស ​លៃទុក​អ្វីដ៏ល្អ​ប្រសើរ​បំផុត​ចំពោះ​តំបន់​​កោះ​សមុទ្រ ​នាំបរិយាកាស​និទាឃរដូវ​មក​ដល់​កោះ​សមុទ្រ ​ជាសកម្មភាព​ពោពេញ​ទៅដោយ​អត្ថន័យ​។ សកម្មភាព​ទាំងនេះបាន​រួមចំណែក​ថែទាំអោយ​យុទ្ធជន ​អ្នកនេសាទ​ក្តាប់​ជាប់​កោះ​សមុទ្រ ​រួម​ចំណែក​កសាង​និង​ការ​ពារ​ប្រទេស​ជាតិ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top