• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេសអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

កម្មវិធីសិល្បៈពិសេស “ក្រោមទង់ដ៏រុងរឿងរបស់បក្ស” ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងរំលឹកខួបលើកទី៩៦ នៃការបង្កើតបក្ស (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាយប់ថ្ងៃទី២៣ ខែមករា នៅពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ។
កម្មវិធីសិល្បៈពិសេសអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

លោកអគ្គលេខាបក្ស តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានចូលរួមក្នុងកម្មវិធីនេះ។

ដោយមានប្រធានបទ "ក្រោមទង់ដ៏រុងរឿងរបស់បក្ស" កម្មវិធីសិល្បៈដែលអបអរសាទរភាពជោគជ័យនៃមហាន្និបាតលើកទី ១៤ របស់បក្ស ត្រូវបានរៀបចំយ៉ាងប្រណិត។ ការសម្តែងនៅក្នុងកម្មវិធីបានបង្ហាញយ៉ាងច្បាស់អំពីតួនាទីជាអ្នកដឹកនាំរបស់បក្ស និងជំនឿរបស់ប្រជាជនលើបុព្វហេតុបដិវត្តន៍។

កម្មវិធីនេះបាននាំមកនូវអារម្មណ៍មោទនភាព និងពោរពេញដោយទំនុកចិត្តដល់សិល្បករ និងប្រជាជននៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិដែលមហាសន្និបាតបក្ស លើកទី ១៤ បានបើកចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top