• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈជាច្រើនអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

នាយប់ថ្ងៃទី ១០ សីហា នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) កាសែត ប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។

កម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ (រូបថត៖ គណៈកម្មការរៀបចំ)

នេះជាព្រឹត្តិការណ៍វប្បធម៌-នយោបាយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ កម្មវិធីគឺជាបទភ្លេងស៊ីមហ្វូនីនៃសេចក្ដីស្នេហាជាតិ ជាមួយនឹង សារថា "មាតុភូមិមិននៅឆ្ងាយទេ - មាតុភូមិស្ថិតនៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗ"។

សិល្បៈករសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ (រូបថត៖ គណៈកម្មការរៀបចំ)
ក៏នាយប់ថ្ងៃទី ១០ សីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម ទីក្រុង ហាណូយ ក៏បានប្រារព្ធព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺការប្រមូលផ្តុំសិល្បករល្បីៗក្នុងឧស្សាហកម្មកម្សាន្តវៀតណាម។ ជាពិសេសនៅក្នុងកម្មវិធី "V Fest - យុវវ័យត្រចះត្រចង់" តារា ចម្រៀងស្រី Trang Phap បានបង្ហាញមុខបទចម្រៀងថ្មីដែលនាងនិពន្ធដោយខ្លួនឯង ដោយមានចំណងជើងថា "ជាជនជាតិវៀតណាមជានិច្ច"៖
“ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែមោទនភាពដែលខ្លួនជាកុលបុត្រម្នាក់របស់ប្រទេសវៀតណាម។ ហើយបទចម្រៀងនេះបានបង្ហាញពីមោទនភាពនោះដែរ។ ខ្ញុំគិតថា ទោះបីជាធ្វើដំណើរជុំវិញពិភពលោក ប្រហែលជាគ្មានប្រទេសណា ដែលយើងបានឃើញរូបភាពនៃរថយន្តធំបាំងខ្យល់ការពាររថយន្តតូចនៅក្នុងខ្យល់ព្យុះនោះទេ។ ហើយគ្មានប្រទេសណាដែរ ពេលជួបគ្រោះថ្នាក់ ជំនួសឲ្យការរត់ចេញ យើងបែរជាឃើញប្រជាជនរត់មកជួយគ្នា ហើយនោះគឺជាប្រទេសវៀតណាម។ ចម្រៀងរបស់ខ្ញុំបានបង្ហាញពីមោទនភាពនោះ”។
សម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយអ៊ូអរនៃកម្មវិធី V Fest  ទស្សនិកជនមួយ ចំនួនបាននិយាយថា៖ “នេះជាលើកទីមួយដែលខ្ញុំមកទីនេះ ហើយកម្មវិធីថ្ងៃនេះពិតជាអស្ចារ្យ រំភើប និងរីករាយណាស់”។
“ខ្ញុំគិតថា កម្មវិធីពិតជាទាក់ទាញណាស់ រូបភាព និងពន្លឺអស្ចារ្យម៉ែនទែន បង្កើត បរិយាកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបំផុសស្មារតីរបស់ប្រជាជន​វៀតណាម​។ ខ្ញុំស្រឡាញ់វៀតណាម”។
ក្នុងឱកាសនេះ សិល្បករ និងទស្សនិកជនបានចូលរួមរ៉ៃអង្គាសមូលនិធិសម្រាប់ គម្រោង
សហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top