• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីរត់ប្រណាំងបណ្ដាក់ “ឡើងជាមួយវៀតណាម” សំដៅបង្កើតមូលនិធិមនុស្សធម៌

កម្មវិធីនេះត្រូវបានអនុវត្តសំដៅបង្កើតមូលនិធិជួយឧបត្ថម្ភដល់ ពលករដែលរងផលប៉ះពាល់ដោយសារជម្ងឺ Covid-19។

ទិដ្ឋភាពនៃកម្មវិធីរត់ប្រណាំងបណ្ដាក់ "ឡើងជាមួយវៀតណាម"។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៦ តុលា ក្រោយរយៈពេល១០ថ្ងៃចាប់ផ្ដើមពីទីក្រុង Ha Long កម្មវិធីរត់ប្រណាំងបណ្ដាក់ “ឡើងជាមួយវៀតណាម” ដោយមានប្រវែងសរុប ចំនួន២០២០គីឡូម៉ែត្រ ដែលបានអគ្គក្រុមហ៊ុនភាគហ៊ុនស្រាបៀរ-ភេជ្ជៈ Sai Gon (SABECO) សហការជាមួយសហភាពសហព័ន្ធពលករ វៀតណាម រៀបចំឡើងនោះ បានបិទបញ្ចប់នៅឧទ្យាន Luu Huu Phuoc ទីក្រុង Can Tho។ កម្មវិធីនេះត្រូវបានអនុវត្តសំដៅបង្កើតមូលនិធិជួយឧបត្ថម្ភដល់ ពលករដែលរងផលប៉ះពាល់ដោយសារជម្ងឺ Covid-19។ ក្នុងដំណើររត់ឆ្លង កាត់តំបន់ភាគកណ្ដាល ដោយមើលឃើញការខូចខាតយ៉ាងធ្ងន់ធ្ងរដែល បណ្ដាលមកពីគ្រោះធម្មជាតិនោះ គណៈចាត់តាំងនិងអ្នកចូលរួមបានរៃអង្គាសទឹកប្រាក់ប្រមាណ១ពាន់លានដុង ដើម្បីជួយដល់ប្រជាជននៅតំបន់ភាគកណ្ដាល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top