• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបើក​សម្ពោធ​ផ្លូវក្រវ៉ាត់ក្រុង​​លេខ​៣ តភ្ជាប់ជាមួយរាជធានីភ្នំពេញ

នាថ្ងៃទី ៣ ខែសីហា នៅខេត្តកណ្តាល កម្ពុជា បានប្រព្រឹត្តិទៅពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងលេខ ៣ តភ្ជាប់ជាមួយរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន ៤៦៤ លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាត់ខ្សេបូបើកសម្ពោធផ្លូវក្រវ៉ាត់ក្រុងលេខ៣ នៅខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ THX/VNA

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ខ្សែផ្លូវក្រវ៉ាត់ក្រុងនេះមានប្រវែងសរុប ៥២ គីឡូម៉ែត្រ ដែលត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់គមនាគមន៍ឆ្លងដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយតំបន់នៅជុំវិញទៅជាតំបន់អភិវឌ្ឍន៍។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គម្រោងសាងសងផ្លូវក្រវ៉ាត់ក្រុងលេខ ៣ មានសារសំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញក្នុងរាជធានីភ្នំពេញ។ លើសពីនេះ ដោយបានតភ្ជាប់ជាមួយខ្សែផ្លូវសំខាន់ៗជាច្រើន ផ្លូវក្រវ៉ាត់ក្រុងលេខ៣ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ភស្តុភារ ទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top