• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត


 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែននៅក្នុងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត (រូបថតៈ vov)

 យុទ្ធនា​ការឃោសនារកសំឡេងឆ្នោតរដ្ឋសភាកម្ពុជាអាណត្តិទី៦ដែលបានចាប់ផ្តើមសកម្មភាព ពីថ្ងៃទី៧ខែ​កក្កដា​​នោះបានបិទនាថ្ងៃទី២៧ខែកក្កដា។ ដល់ថ្ងៃទី២៩ខែកក្កដា អ្នកបោះឆ្នោតកម្ពុជាចំនួន៨,៣លាននាក់​នឹង​​ទៅ​បោះឆ្នោត ជ្រើសតាំងសមាជិកសភាចំនួន ១២៥រូប។
 
យោងតាមគណៈកម្មការជាតិរៀបចំការការបោះឆ្នោត (NEC) ថា  មនុស្សជាង៣ម៉ឺននាក់ ដែល​គាំទ្រ​គណ​បក្ស​ចំនួន​៧ក្នុងចំណោមគណបក្សទាំង២០ បានធ្វើការជួបជុំ ព្រមទាំង​ដង្ហែក្បួន​ចេញ​ពី​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ​ ដែលឆ្លងកាត់ លើវិថីធំៗទូទាំងរាជធានីភ្នំពេញ។
 
ក្នុងដំណើរការ​អនុវត្ត​ន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកាន់អំណាច (CPP) បានអនុវត្តន៍​យុទ្ធនាការនេះដោយទ្រង់ទ្រាយធំបំផុត។ ពោលគឺក្នុងថ្ងៃបើកយុទ្ធនា​ការឃោសនា​រកសំឡេង​ឆ្នោត​នោះ ​CPP ធ្វើការប្រមូលផ្តុំបានមនុស្សចំនួន​៦មឺននាក់​គាំទ្រនិង​ចូលរួម​ការដង្ហែក្បួ​ន​នៅរា​ជ​ធានី​ភ្នំ​ពេញ​នោះ ​គឺក្នុងថ្ងៃ បិទយុទ្ធនាការ មានមនុស្សចូលរួមឡើ​ងដល់២៥ម៉ឺននាក់ផងដែរ។ ជាពិ​សេស ទាំងក្នុងថ្ងៃ​បើក​និង​ថ្ងៃបិទ ប្រធានគណបក្សប្រជាជន​កម្ពុជា សម្តេចតេជោ ហ៊ុនសែន ​បានដឹក​នាំនិង​ចូល​រួម​ផ្ទាល់​ជាមួយ​អ្នកបោះឆ្នោ​តគាំទ្រ CPP ផងដែរ។
 ​
អញ្ជើញថ្លែងមតិក្នុង​ពិធីមិទ្ទីងបិទបញ្ចប់យុទ្ធនាការឃោ​សនារកសំឡេងឆ្នោត ​សម្តេច ​ហ៊ុនសែន បានអំពាវ​នាវឲ្យអ្នក​បោះឆ្នោត​ ទៅបោះ​ឆ្នោតជូនគណបក្សប្រជា ជ​នកម្ពុជា CPP ដើម្បីរក្សាសន្តិភាពនិងការអភិ​វឌ្ឍ។ លោក​បានសង្កត់​ធ្ងន់ថា​ ក្នុងអាណត្តិទី​៥ រាជរដ្ឋាភិបាល​កម្ពុជាដឹក​នាំដោយ​សម្តេច​ផ្ទាល់​បាន​សម្រេច​នូវសមិទ្ធផល​ជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា។​ CPP ជាគណបក្សតែ​មួយ​គត់ដែល​អនុវត្តន៍​យុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោតនៅ ខេត្ត ក្រុងទាំង២៥ទូទាំងព្រះរា​ជាណាចក្រកម្ពុជា ខណៈ​ដែលគណបក្សមួយ​ចំនួន​ត្រឹម​តែអនុវត្តន៍យុទ្ធនាការ​ឃោសនារ​កសំឡេង​ឆ្នោតតាម​មូលដ្ឋាន​ដែលមាន​បេក្ខជន​របស់​ខ្លួន​ឈរ​ឈ្មោះតែ​ប៉ុណ្ណោះ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top