• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជានិងចិនឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោហ៊ុនសែន អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេ


សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជាត្រៀមរួចជាស្រេច សហការជាមួយចិនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនវ៉ាងយីដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជាអំឡុងពេលពីរថ្ងៃ ១២-១៣ ខែកញ្ញា សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា កម្ពុជាត្រៀមរួចជាស្រេច សហការជាមួយចិនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ចំណែកខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាងយី បានបញ្ជាក់ថា ចិនត្រៀមជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយកម្ពុជា ព្រមទាំងបានសន្យាផ្តល់វ៉ាក់សាំងនិងឧបករណ៍វេជ្ជសាស្ត្របន្ថែមទៀតដើម្បីជួយប្រទេសកម្ពុជាក្នុងការទប់ស្កាត់ជំងឺរាតត្បាត។ លោកវ៉ាងយី ក៏បានសម្តែងក្តីសង្ឃឹមថា ចិននិងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាចបញ្ចប់ការពិគ្រោះយោបល់លើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅឆ្នាំ ២០២២។

សូមគូសបញ្ជាក់ថា លោក វ៉ាងយី កំពុងមានដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន ៤ ប្រទេស។ កម្ពុជាគឺជាចំណតទី ២ បន្ទាប់ពីវៀតណាម។ បន្ទាប់ពីប្រទេសកម្ពុជាលោក វ៉ាងយី នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរីនិងកូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top