• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា បិទខ្ទប់រាជធានីភ្នំពេញ

នាថ្ងៃទី ១៤ ខែមេសា កម្ពុជាបានសម្រេចចិត្ត បិទខ្ទប់រាជធានីភ្នំពេញជាលើកដំបូង ចាប់តាំងពីពេលដែលជំងឺកូវីដ ១៩ បានផ្ទុះឡើងកាលពីចុងឆ្នាំ ២០២០។

កម្ពុជាបិទខ្ទប់រាជធានីភ្នំពេញ


ជាក់ស្ដែង រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្ដីពីការ បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែមេសា។ សេចក្តីសម្រេចបន្ទាន់នេះបានលើកច្បាស់ថា រាល់សកម្មភាពធ្វើដំណើរមិនចាំចាច់នឹងត្រូវបានដាក់កំហិត។ នាថ្ងៃដដែល ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន១៧៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ដោយឡែកនៅរាជធានីភ្នំពេញមានករណីឆ្លងជំងឺចំនួន ១៤៩ នាក់។ នាបច្ចុប្បន្ននេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៨០០ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន៣៥ នាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top