• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងពេទ្យកម្រិត ២ លេខ៧ បញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយជោគជ័យ

កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា នៅអាកាសយានដ្ឋានអន្តរជាតិ តាន់សឺនញ៉ាត់ (ទីក្រុងហូជីមិញ) ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីស្វាគមន៍យ៉ាងឱឡារិក ចំពោះកងពេទ្យកម្រិត២ លេខ៧ ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញ បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងដោយជោគជ័យ។

យន្តហោះកងទ័ពអាកាសអូស្ត្រាលីដែលដឹកកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ ចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat។ (រូបថត៖ VNA)

នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី ផាម ម៉ាញថាំង ប្រធានស្នងការរក្សាសន្តិភាពវៀតណាម បានកត់សម្គាល់ថា ក្នុងអាណត្តិមួយឆ្នាំនៃបេសកកម្ម កងពេទ្យកម្រិត ២ លេខ ៧ ទទួលបានការជឿទុកចិត្តដាច់ខាត ជាអាស័យដ្ឋានពិនិត្យសុខភាពនិងព្យាបាលដែលអាចទុកចិត្តបានសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកអង្គការសហប្រជាជាតិ អាជ្ញាធរនិងប្រជាជននៅមូលដ្ឋាន ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះប្រជាជននៅមូលដ្ឋាន និងសហការីអន្តរជាតិ។ កងពេទ្យកម្រិត ២ លេខ៧ ទទួលបានការសរសើរជាច្រើនចំពោះស្មារតីទទួលខុសត្រូវ ជំនាញ អាកប្បកិរិយាដោយយកចិត្តទុកដាក់ និងលក្ខណៈវិជ្ជាជីវៈពីអ្នកជំងឺ សហការីអន្តរជាតិ; ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារនានានៃបេសកកម្ម ក្នុងសកម្មភាពចលនាមហាជន ដើម្បីរួមចំណែកដល់ការកសាងទំនាក់ទំនងល្អប្រសើររវាងបេសកកម្មអង្គការសហប្រជាជាតិ ប្រជាជន និងអាជ្ញាធរ មូលដ្ឋាន។

ថ្នាក់ដឹកនាំស្នងការរក្សាសន្តិភាពវៀតណាម និងគណៈប្រតិភូ ថតរូបជាមួយកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧។ (រូបថត៖ VNA)

រាយការណ៍អំពីលទ្ធផលនៃការអនុវត្តភារកិច្ច លោកអនុសេនីយ៍ទោ បណ្ឌិត វេជ្ជបណ្ឌិត ជិន ឌឹកតាយ (Tran Duc Tai) នាយកកងពេទ្យកម្រិត ២ លេខ ៧ បានឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តន៍ភារកិច្ច មន្ទីរពេទ្យបានទទួល ពិនិត្យ និងព្យាបាលអ្នកជំងឺជាង ២២០០ នាក់; ធ្វើការវះកាត់សង្គ្រោះបន្ទាន់ជាង ៣០ ករណីដោយជោគជ័យ រួមទាំងករណីស្មុគស្មាញ និងអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរជាច្រើន។

កងពេទ្យកម្រិត ២ លេខ ៧ ត្រូវបានដាក់ពង្រាយជាផ្លូវការទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងក្នុងខែកញ្ញា ឆ្នាំ ២០២៥។ មន្ទីរពេទ្យនេះមានកម្មាភិបាល និងបុគ្គលិកចំនួន ៦៣ នាក់មកពីអង្គភាពជាច្រើននៅក្នុងកងទ័ពទាំងមូល៕

តាម vovworld.vn/km-KH

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ត្រូវតែក្លាយជាកម្លាំងចលករចម្បងសម្រាប់គោលដៅកំណើនពីរខ្ទង់

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ត្រូវតែក្លាយជាកម្លាំងចលករចម្បងសម្រាប់គោលដៅកំណើនពីរខ្ទង់

គណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល បានបើកកិច្ចប្រជុំតាមប្រធានបទលើកដំបូង នាថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់ពីត្រូវបានការិយាល័យនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញ។

Top