• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពអាមេរិកវាយប្រហារតាមជើងអាកាសតម្រង់ទៅលើសមាជិក IS នៅអាហ្គានីស្ថាន

បញ្ជាការដ្ឋានកណ្ដាលអាមេរិកប្រកាសថា ប្រទេសនេះបានធ្វើការវាយប្រហារដោយយន្តហោះដ្រូន តម្រង់ទៅលើសមាជិក IS ម្នាក់នៅ Nangahar ដែលជាអ្នកត្រូវបានគេចាត់ទុកថា បានចូលរួមរៀបចំផែនការវាយប្រហារ ប្រឆាំងកងកម្លាំអាមេរិកនៅក្រុងកាប៊ូល។

យន្តហោះរបស់កងទ័ពអាមេរិកហោះឡើងពីព្រលានយន្តហោះយោធាទីក្រុងកាប៊ូល នៅថ្ងៃទី២៧ សីហា។ (រូបថត៖ AFP/VNA)



នាថ្ងៃទី២៨ សីហា មិនដល់៤៨ម៉ោងបន្ទាប់ពីករណីវាយប្រហារដោយគ្រាប់បែក អត្តឃាតដ៏បង្ហូរឈាមនៅព្រលានយន្តហោះកាប៊ូល ដែលបណ្ដាលឲ្យពលរដ្ឋអាហ្គានីស្ថានចំនួន១៦៩នាក់និងទាហានអាមេរិកចំនួន១៣នាក់ស្លាប់ កងទ័ពអាមេរិកបានធ្វើការវាយប្រហារតបតវិញតម្រង់ទៅលើសមាជិកអង្គការរដ្ឋឥស្លាម (IS) ស្វ័យប្រកាស នៅអាហ្គានីស្ថាន។ បញ្ជាការដ្ឋានកណ្ដាលអាមេរិកប្រកាសថា ប្រទេសនេះបានធ្វើការ វាយប្រហារដោយយន្តហោះដ្រូន តម្រង់ទៅលើសមាជិក IS ម្នាក់នៅ Nangahar ដែលជាអ្នកត្រូវបានគេចាត់ទុកថា បានចូលរួមរៀបចំផែនការវាយប្រហារ ប្រឆាំងកងកម្លាំអាមេរិកនៅក្រុងកាប៊ូល។ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកណ្ដាល អាមេរិក វរនាវីឯក William Urban ឲ្យដឹងថា ការវាយប្រហារបានសម្លាប់មុខសញ្ញា គោលដៅ ហើយមិនបង្កគ្រោះដល់ជនស៊ីវិលឡើយ។ ប៉ុន្តែ គិតត្រឹមពេលនេះមិនទាន់ ដឹងច្បាស់ថា តើមុខសញ្ញាដែលត្រូវសម្លាប់មានការពាក់ព័ន្ធដោយផ្ទាល់ដល់ករណី វាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី២៦ សីហា នៅព្រលានយន្តហោះកាប៊ូលដែរឬទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top