• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជួយឧបត្ថម្ភខេត្តភាគខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

នាព្រឹកថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានរៀបចំពិធីបញ្ចូនកម្លាំងពេទ្យយោធាដើម្បីជួយឧបត្ថម្ភដល់ខេត្តភាគខាងត្បូង អនុវត្តន៍ភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

កម្មាភិបាល បុគ្គលិកពេទ្យយោធាចំនួន ៥៨ នាក់បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ លើកនេះ។ ថ្លែងមតិនៅពិធីចេញដំណើរនេះ ឧត្តមសេនីយ៍ទោ  Do Danh Vuong ស្នងការនយោបាយកងទ័ពការពារព្រំដែនបានសង្កត់ធ្ងន់ថា៖ “ដំបូងបង្អស់ យុទ្ធជនទាំងអស់បានមើលឃើញយ៉ាងច្បាស់ពីលក្ខណៈគ្រោះថ្នាក់និងតម្រូវការជាបន្ទាន់នៃភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ តាមនោះ ត្រៀមខ្លួនជាស្រេច បំពេញភារកិច្ចណាមួយតាមការបញ្ជារបស់ទីភ្នាក់ងារនិងអង្គភាពនីមួយៗ ដោយធ្វើយ៉ាងម៉េចដើម្បីយើងអាចចូលរួមបង្ការនិងកម្ចាត់ជំងឺរាតត្បាតកូវីដ -១៩ ឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដោយធានាបាននូវសុខភាព និងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន”។

នៅព្រឹកថ្ងៃទី ២៣ ខែសីហា បណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា (ក្រសួងការពារប្រទេស) ក៏បានរៀបចំពិធីបញ្ជូនកម្មាភិបាលនិងនិស្សិតចំនួន ១.០៩៦ នាក់ ទៅបំពេញការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅតាមបណ្តាខេត្តនិងក្រុងនានា នៃភាគខាងត្បូងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top