• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពចូលរួមវិភាគទានយ៉ាងសកម្មដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ

នាយករដ្ឋមន្រ្តីចូលរួមសន្និសីទនយោបាយយោធានៃកងទ័ពទាំងមូល បូកសរុបរយៈពេល ៦ ខែដើមឆ្នាំ ២០២១ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាបក្សមជ្ឈឹមនៃក្រសួងការពារប្រទេសបានបើកសន្និសីទនយោបាយយោធានៃកងទ័ពទាំងមូល បូកសរុបរយៈពេល ៦ ខែដើមឆ្នាំ ២០២១។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងពីសមិទ្ធិផលលេចធ្លោនិងគ្រប់ជ្រុងជ្រោយលើវិស័យដែលវៀត ណាមសម្រេចបានក្នុងរយៈពេល ៦ ខែកន្លងមក ដោយមានការចូលរួមវិភាគទានពីក្រ សួងការពារប្រទេសក៏ដូចជាកម្មាភិបាល និងកងទ័ពទាំងមូល។ នាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកនូវភារកិច្ចសំខាន់ៗមួយចំនួនដែលក្នុងនោះកង ទ័ពចាំបាច់ត្រូវមានភាពសកម្មនិងមានភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ច។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យកងទ័ពទាំងមូលបន្ត ធ្វើឱ្យបានល្អក្នុងការក្តាប់ជាប់ស្ថានការណ៍និងការព្យាករណ៍ជាយុទ្ធសាស្ត្រ ម្ចាស់ការ ផ្តល់យោបល់ជាយុទ្ធសាស្ត្រដល់បក្សនិងរដ្ឋ ដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព មិនត្រូវអកម្មឬភ្ញាក់ផ្អើលឡើយ។ ទន្ទឹមជាមួយគ្នានោះ បន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការទូតការពារជាតិ បង្កើតជំហរនិងកម្លាំងដើម្បីការពារមាតុប្រទេស។ យ៉ាងណាមិញ យោធានៅតែបន្តដើរតួនាទីឈានមុខគេក្នុងការការពារ ការជួយសង្គ្រោះគ្រោះមហន្តរាយនិងជាពិសេសការពារនិងប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងអនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំងជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top