• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពការពារដែនអាកាស - ទ័ពជើងអាកាស បានអនុវត្តយ៉ាងល្អនូវគោលការណ៍ការពារមាតុប្រទេស តាំងពីមុននិងពីចម្ងាយ

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណីកងទ័ពការពារដែលអាកាស - ទ័ពជើងអាកាស (២២ តុលា ១៩៦៣- ២២ តុលា ២០២៣) ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណីកងទ័ពការពារដែលអាកាស - ទ័ពជើងអាកាស។ រូបថត៖ VOV

ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ កម្មាភិបាលនិងយុទ្ធជនជាច្រើនជំនាន់នៃកងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសបានបង្កើតជ័យជម្នះដ៏រុងរឿង និងសមិទ្ធិផលឆ្នើមៗជាច្រើន បន្តពង្រីកប្រពៃណីវីរៈភាពរបស់កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាស បំពេញរាល់ភារកិច្ចដែលបានប្រគល់ជូន និងការពារយ៉ាងរឹងមាំមាតុប្រទេស។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា៖ កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសប្រកាន់ខ្ជាប់នូវគោលការណ៍ ជានិច្ចកាលរក្សានិងពង្រឹងការដឹកនាំដាច់ខាតនិងផ្ទាល់ លើគ្រប់ជ្រុងជ្រោយរបស់បក្ស ការគ្រប់គ្រងនិងឯកភាពរបស់រដ្ឋ ចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស ពឹងផ្អែកលើប្រជាជន ដោយយក ប្រជាជនជាឫសគល់ ដើម្បីបំផុសនិងពង្រីកស្មារតីខ្លួនទីពឹងខ្លួន ប្រពៃណីវប្បធម៌ ក្តីស្នេហាជាតិ កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល យកប្រជាជន ជាកត្តាសម្រេច កំណត់រាល់ជ័យជំនះនៃបុព្វហេតុកសាងនិងការពារមាតុប្រទេស

 ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានកត់សម្គាល់ថា កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសលើកកម្ពស់គុណភាពការងារហ្វឹកហាត់ ត្រៀមប្រយុទ្ធ ជាម្ចាស់អាវុធនិងឧបករណ៍ទំនើប។ ស្វែងយល់និងអនុវត្តគោលនយោបាយការពារមាតុប្រទេសឱ្យបានល្អតាំងពីមុន ពីចម្ងាយ មិនឱ្យមានភាពអសកម្មនិងភ្ញាក់ផ្អើលនៅក្នុងគ្រប់ស្ថានភាពទាំងអស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃគណៈបក្សទាំង ពីរក្នុងសភាតំណាងរាស្រ្តអាមេរិកដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀត ណាម ដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រលោក John Moolenaar រដ្ឋ Michigan សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកានៃសភាតំណាងរាស្ត្រអាមេរិក។

Top