• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WTO បង្កើនការព្យាករណ៍កំណើនពាណិជ្ជកម្មសកលឆ្នាំ ២០២៥

អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាថ្ងៃទី ៧ ខែតុលា បានឲ្យដឹងថា កំណើនពាណិជ្ជកម្មទំនិញសកលឆ្នាំនេះ មានការគាំទ្រពីផលិតផលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងរលកកាន់តែកើនឡើងនៃទំនិញនាំចូលសហរដ្ឋអាមេរិក មុនពេលប្រធានាធិបតី Donald Trump ប្រកាសអត្រាពន្ធបដិការ។
 

ជាក់ស្តែង នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួន WTO បានបង្កើនការព្យាករណ៍សម្រាប់កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះឡើងដល់ ២,៤% ខ្ពស់ជាងការព្យាករណ៍ ០,៩% ដែលធ្វើឡើងនៅក្នុងខែសីហា។ ទោះជាយ៉ាងណាក៏ដោយ យថាទស្សន៍សម្រាប់ឆ្នាំ ២០២៦ ត្រូវបានព្យាករណ៍ថា នឹងមានភាពអាប់អួរជាងមុន នៅពេលដែលរបាំងពន្ធរបស់សហរដ្ឋអាមេរិកចាប់ផ្តើមចូលជាធរមាន ហើយសម្រេចបានតែ ០,៥% ប៉ុណ្ណោះ ដែលទាបជាងការព្យាករណ៍ពីមុនគឺ ១,៨% ។

ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោក WTO បានព្យាករណ៍ថា អាចសម្រេចបាន ២,៧% នៅឆ្នាំនេះ និង ២,៦% នៅឆ្នាំក្រោយ។ WTO ត្រូវពិនិត្យឡើងវិញនូវការព្យាករណ៍កំណើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាច្រើនដងក្នុងឆ្នាំនេះ ដែលជារឿងដ៏កម្រមួយ ដោយសារតែអស្ថេរភាពដែលមិនអាចទាយទុកជាមុនបាននៃគោលនយោបាយពន្ធបដិការរបស់រដ្ឋបាល Trump ។ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករាមក លោកប្រធានាធិបតី Trump បានអនុវត្តការតម្លើងពន្ធជាច្រើនលើកលើទំនិញនាំចូលសហរដ្ឋអាមេរិក ដោយរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដូចជាសកម្មភាពវិនិយោគជាសកល៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top