• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

World Cup 2018៖ អ្នកគាំទ្របាល់ទាត់វៀតណាមប្រញាប់ប្រញាល់ទៅកាន់រុស្ស៊ី

ត្រឹមប៉ុន្មានម៉ោងទៀត គឺ World Cup 2018 នឹងបើកជាផ្លូវការ។ អ្នកគាំទ្រ វៀតណាមជាច្រើនកុះករបានចាប់ផ្ដើមធ្វើដំណើទៅកាន់រុស្ស៊ី ដើម្បីទស្សនានិងគាំទ្រទិវាបុណ្យបាល់ទាត់ធំបំផុតផែនដីនេះ។
នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានអ្នកដំណើរជាច្រើន​នាក់ពាក់អាវរបស់ក្រុមបាល់ទាត់ដែលខ្លួនចូលចិត្តខណៈដែលត្រៀមរៀបចំបំពេញបែបទ ហោះហើរទៅកាន់​រុស្ស៊ី​។ មនុស្សគ្រប់រូបសុទ្ធតែមានការអារម្មណ៍រំភើប នាពេលបានរស់នៅក្នុងបរិយាកាសបាល់ទាត់ដ៏សប្បាយអ៊ូអរ។

ទន្ទឹមនឹងការផ្សាយផ្ទាល់ការប្រកួតទាំង៦៤ក្នុងក្របខ័ណ្ឌ World Cup 2018 លើកញ្ចក់ទូរទស្សន៍នោះគឺស្ថាប័នសារព័ត៌មានជាច្រើនរបស់វៀតណាមបានបញ្ជូនក្រុមអ្នកយកព័ត៌មានទៅកាន់រុស្ស៊ី ដើម្បីឆ្លុះបញ្ចាំងនូវព័ត៌មានស្ដីពីការប្រកួតនីមួយៗ ក៏ដូចជាបរិយាកាសនិងវប្បធម៌នៃប្រទេសរុស្ស៊ី មុននិងក្នុងរយៈពេលប្រព្រឹត្តទៅ World Cup លើកនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top