• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

World Cup 2018៖ មេដឹកនាំជាច្រើនរូបអញ្ជើញចូលរួមវគ្គផ្តាច់ព្រ័ត្រ


 កីឡាដ្ឋាន Luzhniki ជាកន្លែងប្រារព្ធការប្រកួតវគ្គផ្តាចព្រ័ត្រ World Cup 2018 (រូបថតៈ TASS)

 មេដឹកនាំច្រើនរូបបានមកដល់ទី​ក្រុងម៉ូស្គូ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គ​​ផ្តាច់ព្រ័ត្រ World Cup 20​18 រវាងក្រុម​ជម្រើសជាតិ​បារាំងជាមួយក្រុម​ជម្រើសជាតិក្រូអាស៊ី នៅយប់ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២​០១៨ (តាមម៉ោង​វៀត​ណាម​)។
 
ភ្ញៀវកិត្តិយស VIP មកទស្សនាការប្រកួ​តវគ្គផ្តាចព្រ័ត្រនេះ មានវត្តមាន​ប្រធានាធិបតីបារាំង លោ​ក Emmanuel Macron ប្រធានាធិបតីក្រូអា​ស៊ី លោកស្រី Kolinda Grabar-Kitarovic រួមទាំងមេដឹកនាំប្រទេ​ស ហ្គាបុង​ ស៊ូដង់ ម៉ុលដាវី ហុ​ងគ្រី កាតា ប្រធាន FIFA លោក Giann​i Infantino ជាពិសេស​គឺប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ Thomas Bach ក៏មានវត្តមាននៅកីឡាដ្ឋាន​ Luzhniki ​ផងដែរ។
 
ព្រឹត្តិកា​រណ៍ទាក់​ទិនមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិប៊ែ​លហ្ស៊ិក ដណ្តើមបានលេខ៣ ប្រចាំព្រឹ​ត្តិការណ៍ FIFA​ World Cup 2018 ក្រោយយកឈ្នះគូប្រជែងអ​ង់គ្លេស ២-០ ក្នុងការប្រកួតនា​យប់ថ្ងៃទី១៤កក្កដា។ អញ្ជើ​ញថ្លែង​មតិបន្ទាប់​ពីជ័យជម្នះរបស់ប៊ែហ្ស៊ិក គ្រូ​បង្វឹករបស់ប៊ែហ្ស៊ិក លោក ​Roberto Martinez បានឲ្យដឹងថា​ ការប្រកួត​នៅក្នុង​ World Cup 2018 នឹងរួមចំណែ​កសកម្ម​ទៅក្នុង​ការអភិវឌ្ឍ​វិស័យបាល់​ទាត់​របស់​ប្រទេស​អឺរ៉ុប​មួយ​នេះផ​ងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top