• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO មានការចាប់អារម្មណ៍យ៉ាង​ខ្លាំង​ចំពោះកិច្ច​សហប្រតិបត្តិការ​របស់​ប្រជាជន​វៀតណាម ក្នុងការ​បង្ការ​និង​ទប់ស្កាត់ COVID-19​


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម (រូបថតៈ VGP/Quang Hieu)
 

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំ​នៅវៀតណាម។
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយ​តម្លៃ​ខ្ពស់​ចំពោះការ​ខិត​ខំប្រឹង​ប្រែង​និង​ការ​ចូល​រួមចំណែករបស់ WHO សម្រាប់វៀតណាមនិងបុគ្គល់លោកប្រធានតំណាងផ្ទាល់ ក្នុង​ការ​ផ្តល់​ប្រឹក្សា​យោបល់​​គោលនយោបាយនិងជំនួយបច្ចេកទេស ដល់ប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ លោកនាយក​រដ្ឋមន្ត្រីបានលើកច្បាស់ថា វៀតណាមបានម្ចាស់ការ និងអនុវត្តន៍ដោយព្រមៗ​គ្នាក្នុង​ការបង្ការ​និង​ទប់​ស្កាត់ជំងឺឆ្លង ដោយគៀងគរប្រព័ន្ធនយោបាយទាំងមូល រួមទាំង​មាន​ការ​ចូល​រួម​របស់​កម្លាំង​ទ័ព​និង​នគរ​បាលផងដែរ។ វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរ​បើកចំហ​និងតម្លាភាព​ក្នុងដំណើរ​ការប្រឆាំង​នឹងជំងឺឆ្លង។  ម្យ៉ាងវិញទៀត វៀតណាមតែងតែខិតខំប្រឹងប្រែង​ដើម្បីធានា​ការបង្ការ​និងទប់ស្កាត់​នៃជំងឺរាត​ត្បាតប្រកបដោយប្រសិទ្ធភាពទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
 
ចំណែកឯលោក​ Kidong Park បានវាយតម្លៃខ្ពស់ ចំពោះការចូល​រួមដោយ​ស្មារតី​សកម្ម​និង​ខ្លាំង​ក្លារ​បស់​រដ្ឋាភិបាល​វៀត​ណាម ហើយបាននិយាយថា ប្រទេសវៀតណាមនៅតែជាគោលដៅមានសុវត្ថិភាព។ WHO មានការចាប់​អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រជាជន វៀតណាមទាំងអស់ ក្នុង​ការ​ការពារ​និង​ទប់ស្កាត់ជំងឺឆ្លង COVID-19។ លោក Kidong Park បានសន្យា សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​វៀត​ណាម​ ដោ​យ​គៀរគរជាអតិបរមាប្រ​ភ​ពធនធាន ដើម្បីគាំទ្រដល់​ប្រទេសវៀតណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top