• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO៖ វៀតណាមដើរជួរមុខក្នុងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងលើទូទាំងពិភពលោក


 គណៈប្រតិភូវៀតណាមនៅខាងក្រៅមហាសន្និបាតសុខាភិបាលពិភពលោក (WHA) លើកទី៧១ (រូបថត៖ TTXVN)

វៀតណាមជាប្រទេស​​មួយក្នុងចំណោមប្រទេសដើរ​ជួរមុខ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចប់​ជំងឺ​របេង​លើទូទាំង​ពិភព​លោក​។ នេះជាការវាយតំលៃរបស់នាយិកាក​ម្មវិធីបង្ការប្រឆាំងជំងឺរបេ​ង លើទូទាំងពិភពលោកលោកស្រី​ Tereza Kasaeva​ ក្នុងកិច្ចប្រជុំជា​មួយគណៈប្រតិភូវៀតណាម​ នៅខាងក្រៅមហាសន្និបាតសុ​ខាភិបាល​ពិភពលោក (WHA)​ លើកទី៧១ ដែល​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដ​ល់ទី២៦ ខែឧសភា នៅទីក្រុងហ្សឺណែវ​។ តាម​លោក​ស្រី ​Kasaeva ឲ្យដឹង​ថា វៀតណាមជាគំរូឆ្នើម​មួយ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ច​ប់ជំងឺរបេងរបស់​ WHO ដែល​រួម​វិភាគ​​ទាន​ដ៏ធំធេង ទៅក្នុងជោគ​ជ័យរួមលើទូទាំងពិភពលោក។​ វៀតណាម​ក៏កំពុង​លាតត្រដាង​អនុវត្តន៍​ខ្លឹម​សារ​នានាក្នុង​សេចក្ដីថ្លែងការណ៍ទីក្រុងម៉ូ​ស្គូ នៅកិច្ចប្រជុំរដ្ឋមន្ត្រីសុ​ខា​ភិបាល ទូទាំងពិភពលោក ស្ដីពី​​ការ​បញ្ចប់​​ជំងឺ​រ​បេងកាលពីខែវិច្ឆិកាឆ្នាំ​ ទៅមិញនៅ​ប្រទេសរុស្ស៊ីដែរ៕
 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​
 

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top