• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF Davos ២០២០ ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយភាពស្អិតរមួត និងនិរន្តរភាព

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទើបនឹងបានប្រកាសប្រធានបទនៃ WEF Davos ២០២០ គឺការចូលរួមជាមួយគ្នាដើម្បីពិភពលោកមួយប្រកបដោយភាពស្អិតរមួត និងនិរន្តរភាព។


លោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃ WEF (រូប​ថត៖ vnanet.vn)


WEF ប្រចាំឆ្នាំ លើកទី ៥០ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៅទីក្រុងដាវ៉ូស នៃប្រទេសស្វីស ដោយមានការចូលរួមពីប្រតិភូប្រមាណ ៣.០០០ នាក់មកពីជុំវិញពិភពលោក ក្នុងបំណងជួយគាំទ្ររដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយជួយ សម្រួលសម្រាប់ការពិភាក្សានានាលើវិស័យបច្ចេកវិទ្យា និងអភិបាលកិច្ចពាណិជ្ជកម្ម។

យោងតាមគេហទំព័រ financialexpress.com កិច្ចប្រជុំលើកដំបូងរបស់ WEF Davos នៅឆ្នាំ១៩៧១ ត្រូវបានរៀបចំឡើងក្នុងបំណងពង្រីកគំនិតផ្តួចផ្តើមរបស់លោកសាស្រ្តាចារ្យ Klaus Schwab ដែលជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃ WEF ដែលក្នុងនោះ សហគ្រាសគួរតែបម្រើដល់ភាគពាក់ព័ន្ធទាំងអស់ (អតិថិជន បុគ្គលិក សហគមន៍ និងម្ចាស់ហ៊ុន) ។ នេះក៏ជាគោលដៅដែល WEF ចង់រួមចំណែកដល់ពិភពលោកក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top